• 2024-03-23 15:29:07
  • បាល់ទាត់

ចូលរួម​ត្រេកអរ​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​និង​ អគ្គស្នងការនគរបាលជាតិ ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​

  • 2024-03-23 15:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ និង​បញ្ចប់​ទៅ​​ទាំង​ពីរ​គូ​នៅល្ងាច​មិញ​នេះ​គឺ​រក​ឃើញ​ក្រុម​ខ្លាំង​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​រួម​មាន​ក្រុម​បាល់ទាត់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​និង​ អគ្គស្នងការនគរបាលជាតិ​ នៃ​ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើក​ទី១​ ឆ្នាំ​២០២៤។​

ទិដ្ឋភាពល្ងាចមិញ

ការ​ប្រកួត​គូ​ទី១​ រវាង​ក្រុម​អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍​ និង​ក្រុម​អគ្គ​នាយកដ្ឋានពន្ធនាគារ​ គឺ​ចាប់​លេង​ពី​ម៉ោង​ ៥ល្ងាច​ និង​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង​ ៧យប់។​ គូ​នេះ​ស្វិតស្វាញ​ និង​មាន​ភាព​តានតឹង​ខ្លាំង​ កីឡាករ​មាន​ការ​ប៉ះទង្គិច​ក៏​ច្រើន​ រី​ឯ​អាជ្ញាកណ្ដាល​ក៏​ពិន័យ​ក៏​ច្រើន​ដូច​គ្នា។​ គូ​នេះ​បញ្ចប់​ការ​ប្រកួត​ ៩០​នាទី​ លទ្ធផល​ ក្រុម​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ១-០​ ក្រុម​អគ្គ​នាយកដ្ឋានពន្ធនាគារ។​ ចំណែក​គូ​ទី២​ វិញ​រវាង​ក្រុម​អគ្គ​ស្នងការនគរបាលជាតិ និង​ក្រុម​អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ៣-១។​

លោក​ ឃុន​ សំបូរ​

លោក​ ឃុន​ សំបូរ​ ប្រតិភូ​ក្រុម​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ឲ្យ​ដឹង​ថា​ មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ក្រុម​ទទួល​បាន​ជ័យជម្នះ​ និង​ធ្វើ​បាន​តាម​ផែនការ​រៀបចំ។​ ជំហាន​បន្ទាប់​គឺ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​លោក​ផ្ទាល់​ និង​គ្រូ​បង្វឹក​នឹង​ខំប្រឹង​ប្រែង​ជំរុញ​លើ​ការ​ហ្វឹកហាត់​របស់​កីឡាករ​ដោយ​ផ្ដោត​លើ​ទី១ កម្លាំង​ ទី២​ បច្ចេកទេស​ ទី៣​ ការ​សាមគ្គី​ ទី៤​ ការ​រួម​គ្នា​លេង​ជា​ក្រុម​តែ​មួយ។​

ទិដ្ឋភាពល្ងាចមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​បាល់ទាត់​ក្រសួង​មហាផ្ទៃ​ លើកទី១​ ឆ្នាំ​២០២៤​ រវាង​ក្រុម​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ​និង​ អគ្គ​ស្នងការ​នគរបាលជាតិ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥​ ខែ​មីនា​ នៅ​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ពាន​រង្វាន់​របស់​ក្រសួង​មហាផ្ទៃ​នេះ​ក៏​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ធំពី​ភេសជ្ជ:ប៉ូវ​កម្លាំង M-150 ដែល​លក់​ដាច់​លេខ១​ ពី​ប្រទេសថៃ​ មាន​គុណភាព​ល្អ​ រសជាតិ​ឆ្ងាញ់​សម្បូរ​ដោយ​វីតាមីន​ B3, B5, B6 និង​វីតាមីន B12 ទ្វេដង ជួយ​ដល់រាងកាយ៕​

ក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​
ក្រុមអគ្គស្នងការនគរបាលជាតិ​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់