• 2024-03-13 13:33:31
  • បាល់ទាត់

Pepe ជា​កីឡាករ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ ចូល​រួម​ក្នុង​ប្រកួត​ UCL

  • 2024-03-13 13:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Pepe បាន​ក្លាយ​ជា​កីឡាករ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ ចូល​រួម​លេង​ក្នុង​ការ​ប្រកួត​ UEFA Champions League ក្រោយ​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ​រវាង​ Porto នឹង​ Arsenal នៅ​យប់​មិញ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

Pepe គិត​ត្រឹម​ពេល​នេះ​គឺ​មាន​វ័យ​៤១ឆ្នាំ​ហើយ​ ដែល​អាយុ​នេះ​គឺ​ស្មើ​នឹង​លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal។

កីឡាករ​នេះ​បាន​ចូល​រួម​ប្រកួត​ UCL ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយ​ចូល​រួម​ប្រកួត​នេះ​មក​ទល់​នឹង​ពេល​នេះ​គឺ​បាន​ ១២០ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​បាន​ ៥គ្រាប់​ និង​ Assist បាន​៥ដង​។

Pepe ក៏​ធ្លាប់​ឈ្នះ​ពាន​ Champions League នេះ​ផង​ដែរ​ជា​មួយ​នឹង​ Real Madrid ចំនួន​៣លើក​ពី​ឆ្នាំ​រដូវកាល​ឆ្នាំ​២០១៣/១៤-២០១៦/១៧៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់