• 2024-03-07 12:25:31
  • បាល់ទាត់

ត្រឹម​វ័យ ២៣ ឆ្នាំ Haaland មាន​កំណត់​ត្រា​ស៊ុត​ចូល​ទី​យ៉ាង​ល្អ​ក្នុង​ UCL

  • 2024-03-07 12:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Erling Haaland មាន​កំណត់ត្រា​ស៊ុត​ចូល​ទី​យ៉ាង​ល្អ​ក្នុង​កម្មវិធី Champions League។

ត្រឹម​វ័យ ២៣ ឆ្នាំ កីឡាករ​រូប​នេះ ស៊ុត​ចូល​ដល់​ទៅ ៤១ គ្រាប់ ក្នុង​ ៣៧ ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អឺរ៉ុប។ នេះ​មាន​ន័យ​ថា បើ​គិត​ជា​អត្រា​គ្រាប់​បាល់​ស៊ុត​វិញ កីឡាករ Haaland ស៊ុត​ចូល​ប្រមាណ ១,១៧ គ្រាប់​ក្នុង​មួយ​ប្រកួត គិត​ជា​មធ្យម។

អត្រា​បែប​នេះ ធ្វើ​ឲ្យ Haaland ក្លាយ​ជា​កីឡាករ​ដែល​មាន​អត្រា​ស៊ុត​ចូល​ទី​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ UCL បើ​ធៀប​នឹង​ចំនួន​ប្រកួត​ដែល​បាន​ចូល​លេង។

បច្ចុប្បន្ន Cristiano Ronaldo គឺ​ជា​កីឡាករ​ដែល​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ UCL ដោយ​ស៊ុត​ចូល​ ១៤០ គ្រាប់ ក្នុង ១៨៣ ប្រកួត។ ឯ​ Lionel Messi ឈរ​លេខ​ ២ ដោយ​ស៊ុត​ចូល ១២៩ គ្រាប់ ក្នុង ១៦០ ប្រកួត។

ខ្សែ​ប្រយុទ្ធ Manchester City រូប​នេះ ទើប​ជួយ​ក្លឹប​ឈ្នះ​ឡើង​ដល់​វគ្គ ៨ ក្រុម UCL កាល​ពី​យប់​មិញ​ដោយ​ឈ្នះ​ក្លឹប​ដាណឺម៉ាក Copenhagen ក្នុង​លទ្ធផល​សរុប ៦ ទល់​នឹង ២៕

ប្រភព៖ eurosport អត្ថបទ៖ សេរី មង្គល

មតិយោបល់