- 2024-02-23 09:23:33
- ប្រដាល់
កីឡាករ សុខ រិទ្ធ សម្រាកខ្ទង់ ៦ខែទើបអាចវិលចូលសង្វៀនវិញបាន
- 2024-02-23 09:23:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ សុខ រិទ្ធ សម្រាកខ្ទង់ ៦ខែទើបអាចវិលចូលសង្វៀនវិញបាន
ចន្លោះមិនឃើញ
អ្នកប្រដាល់ទម្ងន់ស្រាល សុខ រិទ្ធ ត្រូវសម្រាកព្យាបាលខ្ទង់ ៦ខែទើបអាចវិលមកចូលសង្វៀនប្រដាល់គុនខ្មែរវិញបាននេះបើតាមភរិយារបស់គេបានបញ្ជាក់។
នៅ ស្រីពៅ ដែលជាភរិយារបស់កីឡាករ សុខ រិទ្ធ បានឲ្យដឹងថា ដោយសារបាក់ច្រើនកន្លែងទើបតម្រូវឲ្យសម្រាកព្យាបាលយូររហូតឈានដល់ទៅ ៦ខែទើបអាចចូលប្រកួតវិញបាន។ មុនដំបូងគឺឃើញរបួសបាក់តែឆ្អឹងម្រាមដៃចង្អុលនោះទេ ប៉ុន្តែក្រោយមកទៀតទើបឃើញថាកដៃនោះក៏បាក់ត្រូវដាក់ដែកដែរ។
ភរិយាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ នៅកម្ពុជាខាងលើនេះបន្ថែមទៀតថា ចំពោះជីវភាពក៏មានការបារម្ភខ្លះៗដែរ ព្រោះជំហរធំក្នុងការរកចំណូល សុខ រិទ្ធ ប៉ុន្តែឥលូវនេះឈឺហើយត្រូវសម្រាកយូរទៀត។ ស្រីពៅ បន្ថែមទៀតថា បើមានតែ២នាក់ប្ដីប្រពន្ធគឺមិនសូវចោទជាបញ្ហាទេ តែនេះត្រូវទំនុកបម្រុងគ្រួសារ ដូច្នេះមានការពិបាកចិត្តអំពីបញ្ហានេះដែរ។
រំលឹកដែរថា កីឡាករ សុខ រិទ្ធ មានរបួសបាក់ម្រាដៃចង្អុល និងកដៃឆ្វេង បន្ទាប់ពីប្រកួតមិត្តភាពជាមួយអ្នកលេងគុនថៃ ខាចនដេញ ផលឡុម កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសង្វៀន Town៕