• 2024-02-09 04:52:53
  • ប្រដាល់

បើ​មិន​ថ្មី​មិនមែន​ TOWN ​ទេ!​ ថ្ងៃ​នេះ​ទូរទស្សន៍​ថោន​បើក​ការប្រកួត​សង្វៀន​មូល​ថ្មី​បង្ហាញ​ទំនើបកម្ម​វិស័យ​ប្រដាល់​គុន​ខ្មែរ​

  • 2024-02-09 04:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ TOMMY KIM​ ប្រកាស​ដំណើរ​ការ​ការ​ប្រកួត​សង្វៀន​មូល​អំបៅឆៅ​គុន​ខ្មែរ​នៅ​ថ្ងៃ​ទី៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ បង្ហាញ​ពី​ការ​ធ្វើ​ទំនើបកម្ម​ទាន់​សម័យកាល​ និង​ការ​ថែរក្សា​ទម្រង់​វ៉ៃ​បែប​បុរាណ​ដែល​រៀបចំ​ដោយ​ TOWN។​

លោក​ TOMMY KIM (ខាង​ឆ្វេង)

តំណាង​ IPCC​ គុន​ខ្មែរ​ និង​ជា​ទីប្រឹក្សា​របស់​ទូរទស្សន៍​ TOWN  ខាង​លើ​នេះ​បាន​ឲ្យ​ដឹងក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ​នេះ​ថា​ Boostrong Kun Khmer King Of The Ring ឬ​ហៅ​ថា សង្វៀនមូលអំបៅឆៅគុនខ្មែរ ​ជា​កម្មវិធី​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​ទូរទស្សន៍​ TOWN។​ សង្វៀន​ថ្មី​ដែល​មាន​ទម្រង់​មូល​ប្លែក​ដែល​ធ្លាប់​តែ​មាន​នៅ​ក្រៅ​ស្រុក​នេះ​ឥលូវ​គឺ​មាន​នៅ​កម្ពុជា​មាន​នៅ​ទូរទស្សន៍​ TOWN​ ហើយ​​ដែល​ជា​ការ​ខំ​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​ឲ្យ​ទាន់​សម័យកាល​ដើម្បី​ប្រិយមិត្ត​អ្នក​គាំទ្រ​ទទួល​នូវ​អ្វី​ថ្វី​ប្លែក​អារម្មណ៍។​

ទិដ្ឋភាពសន្និសីទ​សារព័ត៌មាន​

លោក​ TOMMY KIM​ បន្ថែម​ទៀត​ថា​ កម្មវិធី​នេះ​រឹតតែ​ពិសេស​ទៅ​ទៀត​នោះ​ចំពោះ​ការ​ប្រកួត​សុទ្ធតែ​រុំ​បំបោះឆៅ​ទាំង​អស់​ដែល​នេះ​បង្ហាញ​ពី​ការ​ថែរក្សា​ចំពោះ​ការ​ប្រកួត​បែប​ទម្រង់​ដើម​ចាស់​បុរាណ​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ Boostrong Kun Khmer King Of The Ringឬ​ហៅ​ថា សង្វៀនមូលអំបៅឆៅគុនខ្មែរ​ នឹង​ធ្វើ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ ចាប់​ពី​ម៉ោង​៧​យប់​នេះ​តទៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ TOWN។​ សមាសភាព​កីឡាករ​កម្ពុជា​រួម​មាន​ ស៊ន​ រ៉ាគីម​ ពេជ្រ ប៊ុនសិទ្ធ​ ពេជ្រ សម្បត្តិ​ ភក្ដី​ គុនខ្មែរ​ និង​ ព្រុំ​ សំណាង​ ដែល​នឹង​ត្រូវ​ប៉ះ​បរទេស៕​

កម្មវិធីប្រកួត​យប់នេះ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់