- 2024-01-25 10:22:11
- ប្រដាល់
ភរិយាគ្រូធំ សេន ប៊ុនថេន៖ គេក៏ហាត់ យើងក៏ហាត់ ដូច្នេះដាក់ក្ដីសង្ឃឹមត្រឹម ៦០% លើ បឺត សង្ឃឹម ឈ្នះនៅអូស្ត្រាលី
- 2024-01-25 10:22:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភរិយាគ្រូធំ សេន ប៊ុនថេន៖ គេក៏ហាត់ យើងក៏ហាត់ ដូច្នេះដាក់ក្ដីសង្ឃឹមត្រឹម ៦០% លើ បឺត សង្ឃឹម ឈ្នះនៅអូស្ត្រាលី
ចន្លោះមិនឃើញ
ភរិយារបស់លោក សេន ប៊ុនថេន ថាការប្រកួតរបស់ បឺត សង្ឃឹម នៅប្រទេសអូស្ត្រាលីខាងមុខនេះគឺដាក់ក្ដីសង្ឃឹមត្រឹម ៦០% ព្រោះប៉ះគេខ្លាំងហើយជាការប្រកួតធំដណ្ដើមខ្សែក្រវាត់ពិភពលោកទៅទៀត ដូច្នេះខាងគេក៏ហាត់ ខាងកម្ពុជាក៏ហាត់ដូចគ្នា។
អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ ភរិយារបស់លោក សេន ប៊ុនថេន បានឲ្យដឹងថា ចំពោះក្ដីសង្ឃឹមឈ្នះចាញ់របស់ បឺត សង្ឃឹម ប្រកួតនៅអូស្ត្រាលីនេះគឺមាន ៦០% ប៉ុន្តែដឹងតែថាកូនសិស្សរបស់ខ្លួនបានហ្វឹកហាត់ខ្លាំង និងហាត់លើសរាល់ដងទៅទៀត។ អ្វីអ្នកនាងបានឃើញផ្ទាល់នេះគឺ បឺត សង្ឃឹម ប្រឹងប្រែងហ្វឹកហាត់ខ្លាំងសម្រាប់ត្រៀមការប្រកួតដណ្ដើមខ្សែក្រវាត់នេះ។
ភរិយារបស់លោក សេន ប៊ុនថេន ខាងលើបន្ថែមទៀតថា ការប្រកួតដណ្ដើមខ្សែក្រវាត់ ការប្រកួតសំខាន់បែបនេះខាងថៃនោះក៏គេហ្វឹកហាត់ដូចគ្នា និងសុទ្ធតែចង់ឈ្នះដូចគ្នា។ ដូច្នេះមិនងាយស្រួលក្នុងការដណ្ដើមជ័យជម្នះនោះឡើយ ទើបអ្នកនាងដាក់ក្ដីសង្ឃឹមត្រឹម ៦០% បែបនេះ។
រំលឹកដែរថា តាមការបញ្ជាក់របស់សាមីកីឡាករ បឺត សង្ឃឹម ថារូបគេនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ WBC ជាមួយជើងខ្លាំងថៃ Yothin នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯប្រទេសអូស្ត្រាលី។ ការចេញដំណើរទៅថ្ងៃណានោះកីឡាករ បឺត សង្ឃឹម មិនបានបញ្ជាក់ប្រាប់នោះទេ៕