• 2024-01-24 12:08:36
  • ប្រដាល់

លោក​ យាង​ សុធន់៖​ ប្រម៉ូតទ័រ​គុណភាព​បង្ហើប​ពី​ការ​យក​បរទេស​មក​​ស័ក្ដិសម​ និងមកប្រកួត​អស់​ៗ

  • 2024-01-24 12:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ យាង​ សុធន់​ ប្រិយមិត្ត​អ្នក​តាមដាន​ប្រដាល់ប្រហែល​ជា​មិន​ស្គាល់​ ប៉ុន្តែ​គ្រូ​បង្វឹក​ និង​ម្ចាស់​កម្មវិធី​ជា​ច្រើន​ច្បាស់​ជា​ស្គាល់​ ព្រោះ​ជា​ប្រូម៉ូតទ័រ​មាន​ចំណេះដឹង​ និង​មាន​បទ​ពិសោធ​ច្រើន​ពិសេស​បាន​នាំ​យក​កីឡាករ​ល្អៗ​ល្បីឈ្មោះ​ជា​ច្រើន​ធ្វើ​ឲ្យ​កក្រើក​កម្ពុជា។​

លោក​ យាង​ សុធន់​

លោក​ យាង​ សុធន់​ បាន​បង្ហើប​ពី​ការ​ផ្គូផ្គង​គូ​ប្រដាល់​ និង​ការ​នាំ​យក​បរទេស​នា​ពេល​កន្លង​ទៅ​គឺ​លោក​តែងតែ​រក​កីឡាករ​បរទេស​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​អ្នក​ទស្សនា​គុន​ខ្មែរ​បាន​ប្លែក​ភ្នែក​ និង​មាន​ការ​ជក់ចិត្ត​ពេល​ឡើង​សង្វៀន។​ ការ​ចាប់គូ​មិនមែន​ធ្វើ​ឲ្យ​តែ​រួច​នោះ​ទេ​ ពិសេស​ចំណាយ​ពេល​ថ្លឹងថ្លែង​​ និង​ផ្ដោតពិនិត្យ​លើ​សមត្ថភាព​ជាខ្លាំង​។ ពិសេស​បរទេស​ដែល​មិន​ធ្លាប់​មាន​បទ​ពិសោធ​​ប្រកួត​បែប​បរិយាកាស​ដូច​គុន​ខ្មែរ​ ដូច្នេះ​អាច​នឹង​ចាញ់​ស្រាបទឹកដី​ចាញ់​សំឡេង​ហ៊ោ​ជា​ដើម​នាំ​ឲ្យ​ការ​ប្រកួត​ខុស​ពី​ការ​រំពឹង​ទុក។​

កម្មវិធីដែលរៀបចំកន្លងទៅ

ជាក់ស្ដែង​អំឡុង​ការ​ចាប់​គូ​ក្នុង​កម្មវិធី​ Ganzberg Idol Kun Khmer និង​ ២កម្មវិធីកន្លង​ទៅ​នោះ​គឺ​មាន​ការ​លំបាក​ជា​ខ្លាំង​ដោយ​សារ​តែ​ចំ​រដូវ​បុណ្យ​ Chrismas បុណ្យ​ចូលឆ្នាំ​សកល​ និង​ជា​រដូល​ High Season ​ដែល​ជា​អំឡុង​ពេល​គេ​មាន​ការ​ប្រកួត​ច្រើន​នៅ​បរទេស​ ដូច្នេះ​ពិសេស​ក្នុង​ការ​យក​បរទេស​ល្អៗ​មក​ប្រកួត។​

កម្មវិធីដែលរៀបចំកន្លងទៅ

ប្រម៉ូតទ័រ​ ឬ​អ្នក​ដឹកនាំ​កីឡាករ​ដែល​មាន​បទ​ពិសោធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ៣​ការ​ប្រកួត​ដែល​លោក​រៀបចំ​នៅ​ទូរទស្សន៍​ BTV កន្លង​ទៅ​នេះ​គឺ​មិន​ទាន់​ពេញ​ចិត្ត​សម្រាប់​ខ្លួន​ឯងនោះ​ឡើយ។​ នៅ​ការ​ប្រកួត​ក្រោយៗ​ទៀត​លោក​នឹង​ព្យាយាម​យក​កីឡាករ​ល្អៗ​ ប្លែកៗ​ ជូន​អ្នក​គាំទ្រ​គុន​ខ្មែរ​ជាង​បច្ចុប្បន្ន​នេះ​ទៅ​ទៀត។​ មួយ​វិញ​ទៀត​អាច​នឹង​ងាយ​ស្រួល​ផង​ដែរ​ ព្រោះ​ផុត​រដូវ​ដែល​បរទេស​រវល់​ច្រើន​ហើយ។​

កម្មវិធីដែលរៀបចំកន្លងទៅ

បន្ថែម​ពី​នេះ​ទៅ​ទៀត​​លោក​បញ្ជាក់​ថា​ ក្រៅ​តែ​រៀបចំ​ការ​ប្រកួត​ដែល​មាន​រង្វាន់​ធំៗ​នៅ​បាយ័ន​ BTV​ នេះ​ហើយ​នៅ​ពេល​ខាង​មុខ​គ្រោង​នឹង​រៀបចំ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ឆាប់ៗ​ជា​មិន​ខាន​ជូន​ប្រិយមិត្ត​គុន​ខ្មែរ​ឲ្យ​កក្រើត។​

លោក​ យាង​ សុធន់​

បញ្ជាក់​ដែរ​ថា​ លោក​ យាង​ សុធន់​ ជា​ប្រូម៉ូតទ័រ​ដែល​មាន​ស្នាដៃ​មួយ​រូប​នៅ​កម្ពុជា។​ លោក​ធ្លាប់​បាន​នាំ​យក​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​មក​ប្រកួត​នៅ​កម្ពុជា​ក្នុង​កម្មវិធី​គុន​ខ្មែរ​អលស្តារ​ នៅ​សង្វៀន​ PNN ​និង​មាន​កម្មវិធី​ជា​ច្រើន​ទៀត។​ ការងារ​ច្រើន​ជា​មួយ​ប្រដាល់​ ប៉ុន្តែ​លោក​មិន​ដែល​សូវ​បង្ហាញ​មុខ​នោះ​ទេ។​ បច្ចុប្បន្ន​លោក​ក៏​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​មួយ​រូប​នៅ​ទូរទស្សន៍​បាយ័ន។​ ការ​ប្រកួត​ដណ្ដើម​ឡាន​របស់​ លន​ បញ្ញា​ ឃឹម​ បូរ៉ា​ គឺ​ជា​ការ​រៀបចំ​ដោយ​លោក​ផ្ទាល់​ផង​ដែរ៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់