• 2024-01-12 09:08:52
  • ប្រដាល់

បឺត​ សង្ឃឹម៖​ ទទួល​ការ​ប្រកួត​តែ​១ប្រកួត​នេះ​ទៀត​ទេ​បន្ទាប់​មក​ផ្ដោត​ហ្វឹកហាត់​ត្រៀម​ទៅ​អូស្ត្រាលី​

  • 2024-01-12 09:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ចិត្ត​ត្រជាក់​ បឺត​ សង្ឃឹម​ ថា​ទទួល​ការ​ប្រកួត​តែ​១ប្រកួត​នេះ​ទៀត​ទេ​ បន្ទាប់​មក​ផ្អាក​សិន​ហើយ​ដោយ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ត្រៀម​ឡើង​ប្រកួត​នៅ​ឯ​ប្រទេស​អូស្ត្រាលី​តែ​ម្ដង។​

រូបភាពហ្វេសបុក បឺត សង្ឃឹម

កីឡាករ​ បឺត​ សង្ឃឹម​ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ ខ្លួន​បាន​បដិសេធ​មិន​ទទួល​ការ​ប្រកួត​ធំៗ​ក្នុង​ស្រុក​មួយ​ចំនួន​រួច​ហើយ។​ ដោយ​ឡែក​រូប​គេ​ឡើង​ប្រកួត​តែ​១ប្រកួត​ថ្ងៃ​ទី១៤​ ខែ​មករា​ ឆ្នាំ​២០២៤​ នេះ​ប៉ុណ្ណោះ​ ព្រោះ​ត្រូវ​ផ្ដោត​ខ្លាំង​ចំពោះ​ការ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​នាពេល​ខាង​មុខ​នោះ​វិញ។​

រូបភាពហ្វេសបុក បឺត សង្ឃឹម

កីឡាករ​ល្អ​គ្រប់​ក្បាច់​រូប​នេះ​បញ្ជាក់​ទៀត​ថា​ មិន​ទទួល​ការ​ប្រកួត​ផ្សេងៗ​ទៀត​ក៏​ព្រោះ​តែ​កៀក​ថ្ងៃ​ចេញ​ទៅ​អូស្ត្រាលី​ផង​ដូច្នេះ​ទុក​ពេលវេលា​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ និង​យូរ​បន្តិច។​ ការ​ចំណាយ​ពេល​ត្រៀម​ខ្លួន​យូរ​ខ្ទង់​មួយ​ខែ​បែប​នេះ​ បឺត​ សង្ឃឹម​ ថា​ជា​ការ​ប្រកួត​សំខាន់​ជា​ឱកាស​ដណ្ដើម​ខ្សែក្រវាត់​កម្មវិធី​ធំ​មួយ​វិញ​ទៀត​នោះ​គឺ​ប៉ះ​ដៃគូ​ល្អ​។​ ដូច្នេះ​ត្រូវ​តែ​ហ្វឹកហាត់​ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​គ្រប់ជ្រុងជ្រោយ។​

រំលឹក​ដែរ​ថា​ តាម​ការ​បញ្ជាក់​របស់​សាមី​កីឡាករ​ បឺត​ សង្ឃឹម​ ថា​រូប​គេ​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WBC​ ជា​មួយ​ជើង​ខ្លាំង​ថៃ​ នៅ​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នៅ​ឯ​ប្រទេស​អូស្ត្រាលី។​ ការ​ចេញ​ដំណើរ​ទៅ​ថ្ងៃ​ណា​នោះ​កីឡាករ​ បឺត​ សង្ឃឹម​ មិន​បាន​បញ្ជាក់​ប្រាប់​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់