• 2024-01-06 09:35:43
  • ប្រដាល់

កក្រើក​កម្មវិធី​ Idol Kunkhmer​ របស់​សង្វៀន​ BTV ហើយ​ ឃីម​ បូរ៉ា​ ចេញ​មុខ​សងសឹក​ ខាំភូ​ ឲ្យ​ ពេជ្រ​ សម្បត្តិ​ ស្អែក​នេះ​

  • 2024-01-06 09:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាស់​ជា​កក្រើក​សង្វៀន​ BTV​ ហើយ​ក្នុង​កម្មវិធី​ Idol Kunkhmer​ ស្អែក​នេះ​សុទ្ធតែ​គូ​ល្អៗ​ពិសេស​នោះ​ការ​ចេញ​មុខ​មក​សងសឹក​របស់​ ឃីម​ បូរ៉ា​ ជា​មួយ​ជើង​ខ្លាំង​ឡាវ​ ខាំភូ​ (Kampoo)​ ជំនួស​អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ សម្បត្តិ​ ដែល​ធ្លាប់​សន្លប់​ធំ​កន្លង​ទៅ។​

ទិដ្ឋភាពសន្និសីទព្រឹកមិញ

កាល​ពី​ព្រឹក​ថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​២០២៤ នេះ​ BTV​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួចរាល់​ហើយ​បង្ហាញ​ពី​សមាសភាព​ និង​ចំណាប់​អារម្មណ៍​របស់​ម្ចាស់​រៀបចំ​កម្មវិធី​ ម្ចាស់​ឧបត្ថម្ភ​ធំ​ GANZBER​ ក៏​ដូច​ជា​កីឡាករ​ឆ្នើមៗ​ដែល​នឹង​ត្រូវ​ប្រកួត​ផង​ដែរ។​

បូរ៉ា និង​ ខាំភូ

កីឡាករ​ ឃីម​ បូរ៉ា​ បាន​លើក​ឡើង​ថា​ កីឡាករ​ឡាវ​ ខាំភូ​ (Kampoo)​ ដែល​ជា​ដៃគូ​ម្នាក់​នេះ​មាន​អាវុធ​ល្អ​គ្រប់​គ្រឿង​ហើយ​មិន​អាច​មើល​ស្រាល​បាន​ឡើយ។​ ចំពោះ​ក្ដី​សង្ឃឹម​ថា​នឹង​ឈ្នះ​ប៉ុន្មាន​ភាគរយ​នោះ​រូប​គេ​មិន​ទាន់​អាច​និយាយ​បាន​ឡើយ​ ព្រោះ​ពេល​ឡើង​ដល់​សង្វៀន​អ្វីៗ​ក៏​អាច​នឹង​កើត​ឡើង​បាន​ដែរ។​ យ៉ាងណា​ ឃីម​ បូរ៉ា​ សន្យា​ថា​ពេល​ឡើង​ដល់​សង្វៀន​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ប្រកួត​ជូន​អ្នក​គាំទ្រ។​

កម្មវិធីប្រកួត

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ Idol Kunkhmer​ ឬ​ជំនួប​កំពូល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​អន្តរជាតិ​របស់​សង្វៀន​ BTV​ ស្អែក​នេះ​គឺ​មាន​៦គូ។​ គូទី១ អេលីត​ រស្មី ប៉ះ​ SITRAK POR​ គូទី២​ ឃីម​ បូរ៉ា​ ប៉ះ​ KAMPOO​ គូទី៣ ឡុង​ សំណាង​ ប៉ះ CHAIBURI​ គូទី៤ លន បញ្ញា ប៉ះ VICTOR​ គូទី៥​ ពេជ្រ សម្បត្តិ ប៉ះ EMRE OZMEN​ គូទី៦​ រឿង​ សោភ័ណ្ឌ ប៉ះ SEMIH។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​ ៧យប់​តទៅ​នៅ​ទីតាំង​ OCIC​ ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ និង​ផ្សាយ​តាម​ទូរទស្សន៍​ BTV៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់