• 2023-12-14 13:46:00
  • ព័ត៌មាន

ល្ហិចល្ហៀង​ថា Barcelona ចាប់​អារម្មណ៍ Greenwood

  • 2023-12-14 13:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ក្លឹប Barcelona ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester United ដែល​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លឹប Getafe កីឡាករ Mason Greenwood។

បើ​យោង​តាម​សារព័ត៌មាន Talksport ខាង Barcelona បាន​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ ដើម្បី​តាម​ដាន​សមត្ថភាព​របស់​ Greenwood រាល់​ពេល​ដែល​កីឡាករ​រូប​នេះ​លេង​ឱ្យ​ក្លឹប Getafe។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា មិនមែន​តែ​ក្លឹប Barcelona មួយ​ទេ​ដែល​ចាប់​អារម្មណ៍​កីឡាករ​រូប​នេះ ក្លឹប​ Atletico Madrid ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដូច​នឹង Barcelona ផង​ដែរ​។

សូម​ជម្រាបផងដែរ​ថា Greenwood បាន​មក​លេង​នៅ Getafe កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០២៣នេះ ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​ពី Man Utd។ កីឡាករ​រូប​នេះ​ខកខាន​លេង​បាល់ទាត់​ប្រមាណ ១៨ខែ ដោយ​ខាង​បិសាចក្រហម​ព្យួរជើង​កីឡាករ​រូបនេះ បន្ទាប់​ពី​ Greenwood រង​ក្ដីក្ដាំ រឿង​ប្រព្រឹត្តិ​អំពើ​ហិង្សា​ដាក់​អតីត​មិត្តស្រី​របស់​ខ្លួន៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម