- 2023-12-13 10:43:10
- ប្រដាល់
តោះ! ទស្សន៍ទាយនរណានឹងក្លាយជាម្ចាស់ឡានស្អែកនេះរវាង បញ្ញា សោភ័ណ្ឌ ឌីណា សុខហ៊ុច
- 2023-12-13 10:43:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ទស្សន៍ទាយនរណានឹងក្លាយជាម្ចាស់ឡានស្អែកនេះរវាង បញ្ញា សោភ័ណ្ឌ ឌីណា សុខហ៊ុច
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតដណ្ដើមឡានរបស់សង្វៀន BTV ដែលជាការឧបត្ថម្ភពី BOOSTRONG ឈានមកដល់ហើយនៅយប់ស្អែកនេះនៅខណ្ឌកំបួល ខណៈកីឡាករ លន បញ្ញា យ៉េន ឌីណា មឿន សុខហ៊ុច និង ផល សោភ័ណ្ឌ ក៏ថ្លឹងទម្ងន់ និងត្រៀមរួចរាល់។
លោក គង់ វិសាល តំណាងទូរទស្សន៍បាយ័ន និង BTV បានឲ្យដឹងថា ការប្រកួតដណ្ដើមឡាននេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលបន្ថែមពីការប្រកួតទាំង៥នាពេលបច្ចុប្បន្នរបស់សង្វៀនបាយ័ននៅពេលនេះ។ នេះជាលើកទី២ហើយដែល BTV បានរៀបចំឡើងក្រោមការជ្រោមជ្រែងឧបត្ថម្ភពី BOOSTRONG។
ជាមួយគ្នានេះដែរតំណាងអ្នករៀបចំខាងលើពិតជាមានមោទកភាពជាខ្លាំងចំពោះការឧបត្ថម្ភគាំទ្រពី BOOSTRONG ក្នុងការលើកស្ទួយជីវភាពកីឡាករ កីឡាការិនី និងលើកស្ទួយវិស័យប្រដាល់គុនខ្មែរឲ្យល្បីល្បាញទាំងក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ។
លោក គង់ វិសាល បន្ថែមទៀតថាក្នុងនាមអ្នករៀបចំកម្មវិធីគឺបានខំប្រឹងប្រែងចាប់គូ និងរកនូវកីឡាករល្អៗមានសមត្ថភាពពិតប្រាកដដើម្បីយកមកប្រកួតជាមួយជើងខ្លាំងកម្ពុជាឲ្យបានជក់ចិត្ត និងប្រកួតដោយអស់ពីសមត្ថភាពជូនដល់មហាជនទស្សនា និងម្ចាស់ឧបត្ថម្ភផងដែរ។ លោកសំណូមពរដល់អ្នកស្រឡាញ់ចូលចិត្តគុនខ្មែរសូមកុំភ្លេចមកទស្សនាផ្ទាល់ ឬគាំទ្រដល់កម្មវិធីនេះដើម្បីលើកទឹកចិត្ត និងជំរុញវិស័យកីឡាមួយនេះឲ្យរឹតតែមានភាពល្បីល្បាញ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ "ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងឱ្យឡាន" នេះនឹងធ្វើឡើងចាប់ពីម៉ោង ៧យប់ស្អែកនេះតទៅដែលទីតាំងនោះនៅជាប់របងវត្តស្ងួនពេជ្រ ខណ្ណកំបូល។ ការប្រកួតនេះនឹងមានផ្សាយតាម BTV ផងដែរ។ ចំពោះបេក្ខភាពដណ្ដើមឡានរួមមាន លន បញ្ញា ផល សោភ័ណ្ឌ យ៉េន ឌីណា និង មឿន សុខហ៊ុច។ វគ្គទី១ ត្រូវប្រកួតឈ្នះសិន រួចទើបរង់ចាំស្ដាប់លទ្ធផលបោះឆ្នោតពីអ្នកគាំទ្របន្ថែមទៀត។ កីឡាករ ២រូបណាជាប់ការបោះឆ្នោតគឺត្រូវប្រកួត ចាញ់-ឈ្នះ វគ្គទី២ ដណ្ដើមឡានតែម្ដង។ រង់ចាំមើលនរណានឹងក្លាយជាម្ចាស់ឡានរបស់ BOOSTRONG ស្អែកនេះ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB*