• 2023-11-13 12:49:51
  • បាល់ទាត់

Palmer របស់​ Chelsea កោះ​ហៅ​ចូល​ជម្រើស​ជាតិ​អង់គ្លេស ក្រោយ​ស៊ុត​ប៉េណាល់ទី​តាម​ស្មើ Man City

  • 2023-11-13 12:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប Chelsea កីឡាករ Cole Palmer ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​ស៊ុត​បាល់​ពិន័យ​ប៉េណាល់ទី ១១ម៉ែត្រ​តាម​ស្មើ​ចុង​ម៉ោង​ ពេល​ប៉ះ​នឹង​ក្លឹប Manchester City។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports។

Chelsea បាន​បើក​ទ្វា​កីឡដ្ឋាន Stamford Bridge នៃរាជធានី​ឡុងដុង​ស្វាគមន៍​ក្លឹប Manchester City។ ប្រកួត​រវាង​ក្លឹប​ទាំង​ពីរ​នេះ​ធ្វើ​ឱ្យ​ពិភព​បាល់ទាត់​កក្រើក​ ដោយ​បញ្ចប់​ការ​ប្រកួត​ទៅ​ដោយ​លទ្ធផល ៤-៤។

បើ​តាម​ Sky Sports កីឡាករ​វ័យ ២១ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​ជម្រើស​ជាតិ​ជា​លើកដំបូង ជាមួយ​នឹងខ្សែ​ការពារ Man City កីឡាករ Rico Lewis និង​ខ្សែ​ការពារ Aston Villa កីឡាករ Ezri Konsa។ អ្នក​ទាំង ៣ នឹង​ជំនួសកីឡាករ​ជើងចាស់​មួយ​ចំនួន ដែល​បាន​រង​របួស។

Palmer ក៏​ដូចជា​ក្រុម​អង់គ្លេស​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​ប៉ះ​ជាមួយ ក្រុម​ជម្រើស​ម៉ាល់តា និងម៉ាសេដូនីខាងជើង សម្រាប់​វគ្គ​ជម្រុះ Euro 2024៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់