- 2023-10-26 09:11:17
- ប្រដាល់
នោះ! សេន ប៊ុនថេន បង្ហើបថា បឺត សង្ឃឹម អាចប៉ះ ពេជ្រ ប៊ុនសិទ្ធ ចុងឆ្នាំនេះ
- 2023-10-26 09:11:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នោះ! សេន ប៊ុនថេន បង្ហើបថា បឺត សង្ឃឹម អាចប៉ះ ពេជ្រ ប៊ុនសិទ្ធ ចុងឆ្នាំនេះ
ចន្លោះមិនឃើញ
លោក សេន ប៊ុនថេន គ្រូបង្វឹករបស់ បឺត សង្ឃឹម បង្ហើបក្នុងការឡាយហ្វេសបុកមិញនេះថា កូនសិស្សរបស់លោកអាចនឹងជួប ពេជ្រ ប៊ុនសិទ្ធ ឆាប់ៗនេះដោយមិនបាច់ចាំដល់ ១០ប្រកួតអីទៀតទេ។
អតីតគ្រូជម្រើសជាតិគុនខ្មែរ សេន ប៊ុនថេន បានបង្ហើបក្នុងការឡាយហ្វេសបុកថា រឿងកីឡាករ បឺត សង្ឃឹម អាចនឹងជួប ពេជ្រ ប៊ុនសិទ្ធ ចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៤ តែម្ដងដោយមិនបាច់ចាំដល់ប្រកួត១០សិនបន្ទាប់ពីជារបួសនោះទេ។
សេន ប៊ុនថេន បន្ថែមទៀតថា តាមដែលលោក ពេជ្រ សុផាន់ ព្រលយពាក្យថ្មីៗនេះថា បឺត សង្ឃឹម អាចរត់មិនគ្រប់ទឹកជាមួយ ពេជ្រ ប៊ុនសិទ្ធ ទេ។ យ៉ាងណា សេន ប៊ុនថេន ឆ្លើយតបទៅវិញត្រង់ចំណុចនេះថា «បុកៗ ចូលៗប្រយ័ត្នភ្លាត់ដូច ថៃ និងចិន ដែលទើបនិងចាញ់ថ្មីៗនេះ»។ បើកូនសិស្សរបស់លោក បឺត សង្ឃឹម ឈ្នះអាចឈ្នះ ប៊ុនសិទ្ធ គឺឈ្នះមួយភ្លាត់ស្នៀត។
បញ្ជាក់ដែរថា មួយរយៈពេលមុននេះគឺផ្ទុះផ្សព្វផ្សាយខ្លាំងលើបណ្ដាញសង្គមហ្វេសបុក ពីការផ្គូផ្គងឲ្យប៉ះគ្នារវាង បឺត សង្ឃឹម និង ពេជ្រ ប៊ុនសិទ្ធ។ ម្ចាស់ខ្លួនទាំងពីរក៏បានបញ្ចេញចំណាប់អារម្មណ៍រៀងៗខ្លួនអំពីការចង់ឲ្យប៉ះគ្នានេះដែរ។ បឺត សង្ឃឹម ជាកីឡាករល្បីឈ្មោះមួយរូប និងជាកូនសិស្សលោក សេន ប៊ុនថេន និងជាម្ចាស់មេដាយមាសស៊ីហ្គេម ២ជំនាន់ហើយចាត់ជាអ្នកប្រដាល់វ៉ៃក្បាច់ទៀតផងនៅកម្ពុជា។ ចំណែក ពេជ្រ ប៊ុនសិទ្ធ ក៏ជាកីឡាករល្បីឈ្មោះបោះសំឡេងនៅកម្ពុជាដូចគ្នា ពិសេសកំពុងឡើងកូដ និងទើបឈ្នះខ្សែក្រវាត់២គ្រឿងទៀត។ ជាកូនសិស្សលោក ពេជ្រ សុផាន់ និងជាប្រភេទកីឡាករធន់ហើយដើរបុក។ រង់ចាំមើលថាពួកគេទាំងពីរអាចនឹងជួបគ្នាមែនដែរទេ ឬត្រឹមតែឆ្លើយឆ្លងគ្នាលើបណ្ដាញសង្គមប៉ុណ្ណោះ៕