
- 2023-10-26 04:54:04
- ប្រដាល់
មួយរយៈពេលចុងក្រោយនេះ ក្លឹបប្រដាល់ ពេជ្រ សុផាន់ ប្រមូលខ្សែក្រវាត់ចូលក្លឹបច្រើនណាស់
- 2023-10-26 04:54:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយរយៈពេលចុងក្រោយនេះ ក្លឹបប្រដាល់ ពេជ្រ សុផាន់ ប្រមូលខ្សែក្រវាត់ចូលក្លឹបច្រើនណាស់
ចន្លោះមិនឃើញ
មួយរយៈពេលដ៏ខ្លីចុងក្រោយនេះក្លឹបប្រដាល់របស់លោក ពេជ្រ សុផាន់ ហាក់ឡើងកូដ និងឈ្នះខ្សែក្រវាត់ជាច្រើនគ្រឿងរហូតឥលូវនេះមាន ៩គ្រឿងហើយទាំងទម្ងន់ធ្ងន់ និងស្រាល។
បើតាមការបង្ហោះហ្វេសបុកផេកលោក ពេជ្រ សុផាន់ មុននេះបានបញ្ជាក់ថា ត្រឹមរយៈពេលខ្លីក្លឹបរបស់លោកឈ្នះខ្សែក្រវាត់ទម្ងន់ស្រាលបានច្រើនគ្រឿង។ ខ្សែក្រវាត់ទាំងនោះរួមមាន៖
ទី១ ពេជ្រ សម្បត្តិ ឈ្នះខ្សែក្រវាត់ ៣គ្រឿង ទម្ងន់ ៦០គីឡូក្រាម ទទួលបាន ឡាន១ ម៉ូតូ១
ទី២ ពេជ្រ ប៊ុនសិទ្ធ ឈ្នះខ្សែក្រវាត់ ២គ្រឿង ទម្ងន់ ៥៧គីឡូក្រាម
ទី៣ ពេជ្រ សិង្ហៈ ឈ្នះខ្សែក្រវាត់ ១គ្រឿង ទម្ងន់ ៤៥គីឡូក្រាម
ទី៤ ពេជ្រ រស្មី ឈ្នះខ្សែក្រវាត់ ១គ្រឿង ទម្ងន់ ៤០គីឡូក្រាម
ទី៥ ពេជ្រ បញ្ញា ឈ្នះខ្សែក្រវាត់ ១គ្រឿង ទម្ងន់ ២៩គីឡូក្រាម
មិនត្រឹមតែខ្សែក្រវាត់ប៉ុណ្ណឹងទេ កីឡាករមានកេរ្តិ៍ឈ្មោះល្បីរន្ទឺពេញស្រុកខ្មែរពិសេស ពេជ្រ សម្បត្តិ តែម្ដងខណៈទម្ងន់ ៦០គីឡូក្រាមកូនសិស្សលោក ពេជ្រ សុផាន់ ឈ្នះស្ទើរអស់ទៅហើយបច្ចុប្បន្ន។ ចុងខែនេះ ពេជ្រ សម្បត្តិ នឹងត្រូវទៅប្រកួតនៅប្រទេសអូស្ត្រាលី និងជាបេក្ខភាពដណ្ដើមឡានទៀតហើយ៕