• 2023-10-24 09:07:04
  • ប្រដាល់

លោក​ នួន​ សូរិយា៖​ សុខ​ ធី​ និង​ ពេជ្រ​ សម្បត្តិ​ ល្អ​ដូច​គ្នា​ដូច្នេះ​ទុក​ឲ្យ​ប៉ះ​បរទេស​ទៅ​

  • 2023-10-24 09:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​កម្ពុជា​ នួន​ សូរិយា​ សរសើរ​ សុខ​ ធី​ មិន​ដាច់​ពី​មាត់​បន្ទាប់​ពី​កីឡាករ​រូប​នេះ​ធ្វើ​បាន​ល្អ​ និង​ឈ្នះ​ពាន​រង្វាន់​នៅ​ Town ​ហើយ​មិន​ចង់​ឲ្យ​ប៉ះ​ ពេជ្រ​ សម្បត្តិ​ នោះ​ទេ​សុទ្ធតែ​ល្អ​ទុក​ប៉ះ​បរទេស​ទៅ។​

លោក​ នួន​ សូរិយា

លោក​ នួន​ សូរិយា​ បាន​លើក​ឡើង​ក្នុង​ការ​ឡាយ​ហ្វេសបុក​ (Live)​ ថា​កីឡាករ​ សុខ​ ធី​ គឺ​ក្បាច់​ល្អ​មែនទែន​ជា​ពិសេស​ថ្ងៃ​ដណ្ដើម​ពាន​រង្វាន់​សង្វៀន​ Town​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២២​ ខែ​តុលា​ ២០២៣។​ ចំណុច​ល្អ​របស់​កីឡាករ​រូប​នេះ​គឺ​វ៉ៃ​ឆ្លាត​ វ៉ៃ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ មិន​ចេះ​តែ​វ៉ៃ​ផ្ដេសផ្ដាស​នោះ​ឡើយ។​ ចេះ​វ៉ៃ​សន្សំ​ពិន្ទុ​ ចេះ​វ៉ៃ​សន្សំ​កម្លាំង។​

កីឡាករ សុខ​ ធី

ឆ្លើយ​តប​អ្នក​គាំទ្រ​ចង់​ឲ្យ​ សុខ​ ធី​ ប៉ះ​ ពេជ្រ​ សម្បត្តិ​ លោក​ នួន​ សូរិយា​ បញ្ជាក់​ថា​គូ​នេះ​ល្អ​ដូច​គ្នា​ដូច្នេះ​មិន​ចង់​ហ៊ាន​វិភាគ​នោះ​ទេ។​ សម្បត្តិ​ ល្អ​បុក​ ប៉ះ​កីឡាករ​ណា​ក៏​វ៉ៃ​បាន។​ ចំណែក​ សុខ​ ធី​ ល្អ​ក្បាច់​ ហេតុ​នេះសុទ្ធតែ​ល្អ​ដូច​គ្នា​ដូច្នេះ​តាម​ចិត្ត​របស់​លោក​កុំ​ប៉ះ​គ្នា​ទុក​វ៉ៃ​បរទេស​វិញ​ទៅ។​

កីឡាករ ពេជ្រ​ សម្បត្តិ

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ ធី​ ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា។​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី២២​ តុលា​ នេះ​រូប​គេ​ទើប​ឈ្នះ​ម៉ារ៉ាតុង​ទទួល​បាន​ពាន​មួយ​នៅ​សង្វៀន​ Town។​ ប្រកួត​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​គឺ​ឈ្នះ​ជើង​ខ្លាំង​ប្រេស៊ីល​ អាឡិច​ សាន់ដ្រូ​ របស់​ក្លឹប​ខ្លារខិន​ទៀត​ផង។​ ចំណែក​ សម្បត្តិ​ បច្ចុប្បន្ន​នេះ​កំពុង​ឡើង​ខ្លាំង​មែនទែន​ ឈ្នះ​គ្រប់​សង្វៀន​រួម​ទាំង​កីឡាករ​ ឃីម​ បូរ៉ា​ ថែម​ទៀត៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់