• 2023-10-20 04:29:18
  • ប្រដាល់

ធឿន​ ធារ៉ា​ និង​ ធន់​ ផានិត​ អាច​យក​ឈ្នះ​ដៃ​គូ​បានទេ​ល្ងាច​នៅ​សង្វៀន​បាយ័ន​

  • 2023-10-20 04:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​កែង​ និង​កំពុង​ពេញ​កាច​ ធឿន​ ធារ៉ា​ នឹង​ដឹកដៃ​សិស្ស​ប្អូន​ ធន់​ ផានិត​ ទទួល​ភ្ញៀវ​មក​ពី​ប្រទេស​អ៊ីរ៉ង់​លើ​សង្វៀន​គូបូតា​បាយ័ន​ ចាប់​ពី​ម៉ោង​ ៧​យប់​តទៅ។​

ធារ៉ា និង​លោក អេ ភូថង

ធឿន​ ធារ៉ា​ នឹង​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៧៣​គីឡូក្រាម​ជា​មួយ​ជើងខ្លាំង​មក​ពី​អ៊ីរ៉ង់​ ឈ្មោះ​ អាប៊ូហ្វាហ្ស៊ីល ហ្គដាហ្ស៊ី​ ក្នុង​តំណែង​ជា​គូឯក។​ ចំណែក​កីឡាករ​ ធន់​ ផានិត​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ នីម៉ា ហ្សាឆាមី​ លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​

មួយ​រយៈ​ពេលនេះ​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​របស់​កម្ពុជា​ ធារ៉ា​ គឺ​ខកខាន​ឡើង​សង្វៀន​បាយ័ន​យូរ​ដែរ​ហើយ​ ដោយ​សារ​តែ​រវល់​ជា​មួយ​កម្មវិធី​ធំៗ​តាម​បណ្ដា​សង្វៀន​ក្នុង​ស្រុក។​ កេរ្តិ៍ឈ្មោះ​ និង​ការ​ទទួល​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​កូន​សិស្ស​លោក​ អេ​ ភូថង​ រូប​នេះ​រវល់​ច្រើន​ ព្រោះ​សង្វៀន​ណា​ក៏​ចង់​បាន​រូប​គេ​ឡើង​ប្រកួត​ដែរ។​

រង់ចាំ​មើល​ទាំង​អស់​គ្នា​ថា​យប់​ម៉ោង​៧​ នេះ​កីឡាករ​កម្ពុជា​ទាំង​២រូប​នឹង​ធ្វើ​បាន​ល្អ​ដល់​កម្រិត​ណា ឬ​អាច​យក​ជ័យជម្នះ​ដោយ​ផ្ដួល​ដៃគូ​ដូច​គ្នា។​ ក្រៅ​តែ​ពី​គូ​អន្តរជាតិ​ខាង​លើ​នេះ​ក៏​មាន​គូ​មិត្តភាព​ជាតិ​និង​ជាតិ​ ៣គូ​ទៀត​ផង​ដែរ៕​

កម្មវិធីប្រកួត​ (ហ្វេសបុកបា័ន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់