• 2023-10-19 07:08:25
  • ប្រដាល់

សុខ​ ធី៖​ អ្នក​គាំទ្រ​ខ្មែរ​ខុស​ពី​ថៃ​ នៅ​ថៃ​បើ​គេ​បិទ​លេង​លុយ​លែង​មាន​អ្នក​មើល​ប្រដាល់​ហើយ​

  • 2023-10-19 07:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ សុខ ​ធី​ ថា​ចំពោះ​អ្នក​គាំទ្រ​កម្ពុជា​គឺ​ល្អ​ និង​មាន​ចំនួន​ច្រើន​ ខុស​ពី​អ្នក​គាំទ្រ​នៅ​ប្រទេស​ថៃ។​ ប្រសិន​បើ​ខាង​ប្រទេស​ថៃ​គេ​បិទ​លែងឲ្យ​លេង​លុយ​(ភ្នាល់​លុយ)​អាច​នឹង​លែង​មាន​អ្នក​ចូល​មើល​ប្រដាល់​ដូច​គ្នា។​

រូបភាពតំណាង

ឆ្លើយ​តប​ទៅ​និង​កិច្ច​សម្ភាស​មួយ​នា​ពេល​ថ្មីៗ​នេះ​ សុខ​ ធី​ បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ថា​ កម្ពុជា​មាន​អ្នក​គាំទ្រ​ប្រដាល់​ច្រើន​ និង​ចូលចិត្ត​ទស្សនា​ផ្ទាល់។​ អាច​និយាយ​ថា​គាំទ្រ​ចេញ​ពី​បេះដូង។​ ខុស​ពី​ខាង​ប្រទេស​ថៃ​ អ្នក​គាំទ្រ​ភាគ​ច្រើន​គឺ​ទៅ​លេង​លុយ​ (ភ្នាល់​លុយ)។​ ប្រសិន​គេ​បិទ​លែង​ឲ្យ​លេង​លុយ​នោះ​ ប្រហែល​លែង​មាន​អ្នក​ចូល​ទៅ​មើល​ផ្ទាល់​ដូច​គ្នា​ដែរ។​

ពាក់ព័ន្ធ​និង​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​វិញ​កីឡាករ​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​ ខាង​លើ​បញ្ជាក់​ថា​ បច្ចុប្បន្ន​កីឡាករ​កម្ពុជាគឺ​ល្អ​ហើយ​ ប៉ុន្តែ​ភាគច្រើន​ប្រកួត​តែ​ក្នុង​ប្រទេស។​ ប្រសិន​បើ​ចេញ​ទៅ​ប្រកួត​នៅ​បរទេស​បាន​ច្រើន​នោះ​រឹតតែ​ល្បី​ និង​មាន​គេស្គាល់​ជាង​នេះ​ទៅ​ទៀត។​

រូបភាពហ្វេសបុក សុខ ធី

បញ្ជាក់​ដែរ​ថា​ សុខ​ ធី​ ជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ។​ រូប​គេ​ធំធាត់​ និង​ប្រឡូក​ប្រដាល់​ជា​យូរឆ្នាំ​ហើយ​ក្នុង​ប្រទេស​ថៃ។​ បច្ចុប្បន្ន​នេះ​ សុខ​ ធី​ បាន​វិល​កម្ពុជា​វិញ​ហើយ​ជា​មួយ​ភរិយា​ និង​កូន​ប្រុស​ដោយ​កំពុង​រួមរស់​ជា​មួយ​ក្លឹប​ប្រដាល់​ Kun Khmer International Fight Gym (KKIF) របស់​លោក​ឧកញ៉ា ស្រី ចាន់ថន។​ ថ្ងៃអាទិត្យ​ ទី២២​ ខែ​តុលា​ ឆ្នាំ​២០២៣​ នេះ​រូប​គេ​នឹង​ត្រូវ​ប្រកួត​ម៉ារ៉ាតុង​នៅ​សង្វៀន​ Town​ ចាប់​ពី​ម៉ោង​១១ព្រឹក​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់