• 2023-10-10 07:30:53
  • ប្រដាល់

អេលីត​ សាន់​ វណ្ណថង​ បូរ៉ា​ និង​ ទូច​ ដេវីត​ នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ឡាន​ស្អែក​នេះ​...​

  • 2023-10-10 07:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​ទាំង​៤រូប​ អេលីត​ សាន់​ ឈិត​ សេរីវណ្ណថង​ ឃឹម​ បូរ៉ា​ និង​កីឡាករ​ ទូច​ ដេវីត​ បាន​ថ្លឹង​ទម្ងន់​រួច​ហើយ​កាល​ពី​ព្រឹកមិញ​នេះ​នៅ​ផ្សារ​ទំនើប​អូឡាំព្យា​រង់ចាំ​តែ​ការ​ប្រកួត​មក​ដល់​ស្អែក​ប៉ុណ្ណោះ។​ រវាង​ជើង​ខ្លាំង​ទាំង​៤នាក់​នេះ​នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ឡាន​ដែល​ផ្ដល់​ដោយ​ប៊ូសស្ត្រង​នៅ​ថ្ងៃ​ស្អែក​។​

លោក​ Dosch Christoper

នេះ​ជា​រង្វាន់​ឡាន​ទី៣​ ហើយ​ដែល​ប៊ូសស្ត្រង​ផ្ដល់​ជូន​ដល់​កីឡាករ​គុន​ខ្មែរ​​ក្នុង​នោះ​ឡាន​ទី១​ ផ្ដល់ជូន​ ព្រំ​ សំណាង​ ឡាន​ទី២​ ផ្ដល់​ជូន​ ពេជ្រ​ សម្បត្តិ​ និង​លើក​នេះ​សម្រាប់​អ្នក​ឈ្នះ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ ទី១១​ ខែ​តុលា​ ឆ្នាំ​២០២៣​ ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាងក្រុមហ៊ុន។​

លោក​ Dosch Christoper បន្ថែម​ទៀត​ថា​ ការ​ផ្ដល់​រង្វាន់​ឡាន​ និង​ការ​ជួយ​កន្លង​ទៅ​នេះ​គឺ​ជា​ការ​ជ្រោមជ្រែង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ និង​សន្យា​ថា​នឹង​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ធំៗ​បន្ត​ទៀត។​ ក្រុមហ៊ុន​នឹង​ផ្ដល់​ការ​លើក​ទឹកចិត្ត​បន្តបន្ទាប់​ទៀត​ដើម្បី​ឲ្យ​កីឡា​មួយ​នេះ​រឹតតែ​ល្បីល្បាញ​ពិសេស​ផលិត​នូវ​ធនធាន​បន្ថែម​ទៀត​ត្រៀម​បង្ហាញ​ពិភពលោក​ឲ្យ​ស្គាល់គុនខ្មែរ។​

ឡានដែលត្រូវប្រគល់ជូនកីឡាករ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ដណ្ដើម​ឡាន​របស់​ ប៊ូសស្ត្រង​ នេះ​គឺ​មាន​កីឡាករ​កម្ពុជា​៤រូប​ អេលីត​ សាន់​ ឈិត​ សេរីវណ្ណថង​ ឃឹម​ បូរ៉ា​ និង​ ទូច​ ដេវីត។​ ពួកគេ​ត្រូវ​ប្រកួត​ជា​មួយ​បរទេស​នៅ​វគ្គ​ទី១​ រៀង​ៗ​ខ្លួន​ប្រសិន​បើ​ឈ្នះ​ហើយ​នោះ​គឺ​ត្រូវ​រង់ចាំ​ការ​ពិនិត្យ​សារ​គាំទ្រ​បន្ត​ទៀត​អ្នក​ដែល​ទទួល​បាន​សារ​ច្រើន​ជាង​គេ​លេខ​១​ និង​លេខ២​ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ជា​មួយ​គ្នា​នៅ​វគ្គ​ទី២​ តែ​ម្ដង​អ្នក​ឈ្នះ​បាន​ឡាន​១គ្រឿង​ភ្លាម។​ ក្រៅ​តែ​គូរ​តែ​ដណ្ដើម​ឡាន​ហើយ​នោះ​ក៏​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដូច​ជា​ ព្រំ​ សំណាង​ ពេជ្រ​ សម្បត្តិ​ បឺត​ សង្ឃឹម​ ផង​ដែរ។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​ ៧​យប់​តទៅ​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ និង​មាន​ការ​ផ្សាយ​​ផ្ទាល់​លើ​ទូរទស្សន៍​ BTV៕​

បេក្ខភាពទាំង៤ ដណ្ដើមឡាន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់