- 2023-10-04 09:25:23
- ប្រដាល់
កីឡាករ លន បញ្ញា៖ ប្រកួតនៅអូស្ត្រាលីមិនចង់បានបទពិសោធទេគឺទៅចង់បានឈ្នះមកវិញ
- 2023-10-04 09:25:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ លន បញ្ញា៖ ប្រកួតនៅអូស្ត្រាលីមិនចង់បានបទពិសោធទេគឺទៅចង់បានឈ្នះមកវិញ
ចន្លោះមិនឃើញ
អ្នកប្រដាល់កំពុងឡើងកូដ លន បញ្ញា ថាការប្រកួតនៅខែវិច្ឆិកាឯប្រទេសអូស្ត្រាលីខាងមុខនេះគឺទៅចង់បានជ័យជម្នះមកវិញមិនចង់ទៅយកបទពិសោធនោះទេ។
លន បញ្ញា បានឲ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះរូបគេនឹងទៅប្រកួតនៅប្រទេសអូស្ត្រាលីជាមួយមិត្តរួមអាជីពមួយចំនួនទៀត។ ការប្រកួតនៅអូស្ត្រាលីនេះជាប្រទេសទី៥ ហើយដែលរូបគេធ្លាប់ចេញប្រកួតក្រៅស្រុក។ ដូច្នេះលើកនេះចាត់ទុកថាជាការប្រកួតធំមួយសម្រាប់ខ្លួនផងដែរ។
កូនសិស្សលោក ធន់ សុភា ខាងលើបន្ថែមទៀតថា នឹងខំប្រឹងបុកហាត់ឲ្យខ្លាំង ពិសេសកម្លាំងស៊ុហ្វតែម្ដង ព្រោះប៉ះបរទេសទាំងនោះគឺភាគច្រើនវ៉ៃបែបឃីកបុកស៊ី (Kick Boxing) ចេញ ចូល លឿនវ៉ៃរហ័សខុសពីទម្រង់ពេលប៉ះថៃ។
បើតាមការបញ្ជាក់របស់ លន បញ្ញា គឺរូបគេនឹងត្រូវចាកចេញពីកម្ពុជានៅថ្ងៃទី១ ខែវិច្ឆកា ដើម្បីចូលរួមការប្រកួតនៅថ្ងៃទី៥ ក្នុងប្រទេសអូស្ត្រាលី។ តាមការបង្ហោះលើហ្វេសបុកប្រដាល់ផ្សេងគេឃើញមានកីឡាករដែលត្រូវទៅប្រកួតនៅអូស្ត្រាលីនោះដូចជា លន បញ្ញា ពេជ្រ សម្បត្តិ ពេជ្រ ប៊ុនសិទ្ធ អេ អាំងម៉ារីនភូថង និងកីឡាករ គ្រឿម សុវណ្ណឃីម៕