• 2023-09-13 03:32:34
  • ប្រដាល់

កម្មវិធី​គុន​ខ្មែរ​អលស្តារ​ ធ្វើ​ឲ្យ​បុរស​ម្នាក់​នេះ​ទទួល​បាន​បទ​ពិសោធ​ថ្មី​ និង​រឹតតែ​មាន​គេ​ស្គាល់​

  • 2023-09-13 03:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រដាល់​ គុន​ខ្មែរ​អលស្តារ​ របស់​លោក​ ស៊ន​ អេលីត​ បាន​ធ្វើ​ឲ្យ​អេដមីន​ គឹម​ សង់​ ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​ជា​ច្រើន​ពាក់ព័ន្ធ​ការ​អធិប្បាយ​ប្រដាល់​ជា​ផ្លូវ​ការ​ និង​បាន​ស្គាល់​ពិភពលោក​ខាង​ក្រៅ។​

លោក​ គឹម​ សង់​ ពេល​នៅបារាំង

លោក​ គឹម​ សង់​ បាន​ឲ្យ​ដឹង​ថា​ ការ​ផ្ដល់​ឱកាស​ពី​លោក​ ស៊ន​ អេលីត​ ឲ្យ​ខ្លួន​បាន​ធ្វើ​ជា​ពិធី​ករ​ និង​ជា​អ្នក​អធិប្បាយ​ក្នុង​កម្មវិធី​គុន​ខ្មែរ​អលស្តារ​ តាំង​ពី​វគ្គ​ទី១​ មក​ដល់​ពេល​នេះ​គឺ​ទទួល​បាន​បទ​ពិសោធ​ច្រើន​មែនទែន។​ ក្នុង​នោះ​គឺ​ធ្វើ​ឲ្យ​ខ្លួន​មាន​បទ​ពិសោធ​និយាយ​លក្ខណៈ​ផ្លូវការ​ ទទួល​បាន​ការ​ណែនាំ​ល្អៗ​ពី​ពិធី​ករ​ដែល​ជា​រៀមច្បង​ និង​បាន​កែប្រែ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ឲ្យ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់។​

កូន​អ្នក​កំពង់ធំ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រៅ​តែ​ពី​បទ​ពិសោធ​ច្រើន​លើ​ការ​អធិប្បាយ​ហើយ​នោះ​ ខ្លួន​ក៏​ទទួល​បាន​ឱកាស​ចេញ​ក្រៅ​ប្រទេស​ស្គាល់​ពិភពលោក​កាន់​តែ​ច្រើន​ផង​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត​កេរ្តិ៍ឈ្មោះ​លើ​វិស័យ​ប្រដាល់​គុន​ខ្មែរ​កាន់​ល្បី​មាន​គេ​ស្គាល់​ច្រើន​ជាង​មុន។​

លោក​ គឹម​ សង់​

អេដមីន​ គឹម​ សង់​ ក៏​សូម​ថ្លែង​អំណរគុណ​ផង​ដែរ​ដល់​ស្ថាបនិក​គុន​ខ្មែរ​អលស្តារ​គឺ​លោក​ ស៊ន​ អេលីត​ ដែល​បាន​ផ្ដល់​ឱកាស​ពិសេស​ខាង​លើ​នេះ​ និង​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​ឡាយ​ដែល​ចូលចិត្ត​ និង​រិះគន់​ក្នុង​ន័យ​ស្ថាបនា​នា​ពេល​កន្លង​មក​ធ្វើ​ឲ្យ​ខ្លួន​រឹតតែ​ល្អ​ប្រសើរ​ឡើង​ដូច​សព្វ​ថ្ងៃ​នេះ។​ បញ្ជាក់​ដែរ​ថា​ លោក​ គឹម​ សង់​ ជា​អេដមីន​ប្រដាល់​ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​ កម្មវិធី​ប្រដាល់​តូចធំ​គឺ​តែងតែ​ឃើញ​រូប​គេ​ចុះ​ទៅ​ផ្ទាល់​ និង​សម្ភាស​កីឡាករ។​ មួយ​វិញ​ទៀត​អេដមីន​ រូប​នេះ​ក៏​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ មូលនិធិ​គុន​ខ្មែរ​ ជួយ​ដល់​កីឡាករ​ កីឡា​ការិនី​មាន​របួស​ផង​ដែរ៕​

លោក​ គឹម​ សង់​(ឆ្វេង) និងលោក ស៊ីថូ ណាថាន់

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី