- 2023-09-11 06:28:51
- ប្រដាល់
អេដមីន គឹម សង់៖ ក្រុមមូលនិធិគុនខ្មែរ កើតចេញពីក្ដីអាណិតពិសេសពេលរបួសគ្មានថវិកាព្យាបាល
- 2023-09-11 06:28:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេដមីន គឹម សង់៖ ក្រុមមូលនិធិគុនខ្មែរ កើតចេញពីក្ដីអាណិតពិសេសពេលរបួសគ្មានថវិកាព្យាបាល
ចន្លោះមិនឃើញ
អេដមីនប្រដាល់ និងជាអ្នកឡាយប្រដាល់ល្បីឈ្មោះនៅកម្ពុជា លោក គឹម សង់ ថាមូលហេតុបង្កើតឲ្យមានជា ក្រុមមូលនិធិគុនខ្មែរ នេះឡើងគឺកើតចេញពីការអាណិតអាសូរកីឡាករ កីឡាការិនីគុនខ្មែរដែលមានរបួសហើយមិនសូវមានលទ្ធភាពក្នុងការព្យាបាល។
លោក គឹម សង់ បានឲ្យដឹងថា ការជួយកីឡាករ កីឡាការិនី ដែលមានរបួសនេះរូបគេបានធ្វើជាយូរឆ្នាំមកហើយ ដោយកៀរគរមិត្តភ័ក្ដិផ្សេងៗ ប៉ុន្តែមិនទាន់មានជាក្រុមមូលនិធិគុនខ្មែរដូចសព្វថ្ងៃនេះឡើយ។
ងាកមកនិយាយពីមូលនិធិគុនខ្មែរនេះវិញអេដមីនប្រដាល់រូបនេះប្រាប់ទៀតថា មូលនិធិនេះគឺបង្កើតឡើងអំឡុងខែមីនា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួម ឬជាសមាជិកចំនួន ១៤នាក់។ មូលហេតុចម្បងដែលបង្កើតឲ្យមានជាមូលនិធិនេះឡើង គឺដោយសារតែមានចិត្តអាណិតអាសូរកីឡាករខ្មែរដែលមានរបួសពេលប្រកួត ពេលហ្វឹកហាត់។ មួយវិញទៀតកីឡាករភាគច្រើនមានជីវភាពខ្វះខាតដូចជាការសម្រាកព្យាបាលរបួស ការចំណាយផ្គត់ផ្គង់គ្រួសារ ឬអាហារហូបចុកជាដើម។
បញ្ជាក់ដែរថា មូលនិធិគុនខ្មែររបស់ អេដមីន គឹម សង់ គិតមកដល់ពេលនេះបានជួយកីឡាករចំនួន ១០នាក់មកហើយ។ មូលនិធិនេះនឹងជួយដល់កីឡាករ កីឡាការិនី ដែលមានរបួសពេលប្រកួត ឬហ្វឹកហាត់ដូចជា បាក់បែក និងរបួសត្រូវសង្គ្រោះបន្ទាប់ ជាដើម។ កីឡាករ ១នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភពីមូលនិធិចំនួន ១លាន ៦៧ម៉ឺនរៀល៕