• 2023-09-01 09:44:46
  • ប្រដាល់

ខ្លា​ចាស់​កំពូល​ល្បិច​ នួន​ សូរិយា៖​ ពេជ្រ​ សម្បត្តិ​ អនាគត​អាច​នឹង​ខ្លាំង​ជាង​ រថថាំង​ (Rodtang ទៅទៀត​

  • 2023-09-01 09:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​ និង​មាន​ប្រជាប្រិយ​នៅ​កម្ពុជា​ លោក​ នួន​ សូរិយា​ ថា​រយៈពេល​ ២ឆ្នាំ​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ប្រកួត​បាន​ប៉ុណ្ណេះ​ និង​ល្បី​ដូច​នេះ​អនាគត​អាច​នឹង​ខ្លាំង​ជាង​អ្នក​លេង​គុន​ថៃ​ រថថាំង​ (Rodtang​) ទៅ​ទៀត។​

សម្បត្តិ (ឆ្វេង) និង​ រថថាំង

នេះ​បើ​តាម​ការ​ឡាយ​វីដេអូ​លើ​ហ្វេសបុក​របស់​លោក​ នួន​ សូរិយា​ គឺ​បាន​លើក​ឡើង​ថា​ រយៈពេល​ត្រឹម​ ២ឆ្នាំ​ កីឡាករ​ ពេជ្រ​ សម្បត្តិ​ ប្រកួត​បាន​ល្អ​ និង​ល្បីឈ្មោះ​បែប​នេះ​មិនមែន​ជា​រឿង​ធម្មតា​នោះ​ឡើយ។​ ប្រសិន​បើ​បន្ត​ខំប្រឹង​ហ្វឹកហាត់​ និង​ថែទាំ​ខ្លួន​បាន​ល្អ​នោះ​អនាគត​អាច​នឹង​ខ្លាំង​ជាង​អ្នក​លេង​គុន​ថៃ​ រថថាំង​ (Rodtang​) ទៅ​ទៀត។​ ព្រោះ​ថា​កីឡាករ​ថៃ​ម្នាក់​នេះ​គឺ​រូប​គេ​ប្រឡូក​ក៏​ដូច​ជា​ចូល​ប្រកួត​តាំង​ពី​វ័យ​ក្មេងៗ​មក​ម្ល៉េះ​ទម្រាំ​ខ្លាំង​ ឬ​ល្អ​មាន​កេរ្តិ៍ឈ្មោះ​ដូច​សព្វ​ថ្ងៃ។​

កីឡាករថៃ រថថាំង

បញ្ជាក់​ដែរ​ថា​ ពេជ្រ​ សម្បត្តិ​ ជា​កីឡាករ​ម្នាក់​កំពុង​ល្បីឈ្មោះ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​ រូប​គេ​ចាត់ចូល​ជា​កីឡាករ​លំដាប់​ A ​ហើយ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ជា​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់។​ ចូល​ប្រឡូក​គុន​ខ្មែរ​រយៈពេល​ប្រហែល​២ឆ្នាំ​នេះ​ សម្បត្តិ​ ឈ្នះ​ខ្សែក្រវាត់​២គ្រឿង​គឺ​ខ្សែក្រវាត់​ខារ៉ាបាវ​ នៅ​សង្វៀន​បាយ័ន​ និង​ខ្សែក្រវាត់​គ្រុទ​ នៅ​សង្វៀន​ ទទក។​ ថ្មីៗ​នេះ​រូប​គេ​ទើប​ឈ្នះ​បាន​ឡាន​មួយ​គ្រឿង​​ផង​ដែរ​ក្នុង​កម្មវិធី​គុន​ខ្មែរ​អលស្តារ​បន្ទាប់​ពី​អ្នក​គាំទ្រ​ផ្ញើ​សារ​ឲ្យ​រូប​គេ​បាន​ច្រើន​ជាង​គេ៕​

សម្បត្តិ (រូបភាពហ្វេសបុក លោក​ ពេជ្រ សុផាន់)
លោក​ នួន​ សូរីយា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី