
- 2023-08-31 04:59:48
- ប្រដាល់
ប្រិយមិត្តជឿជាក់ប៉ុន្មានភាគរយលើ ធន់ រិធ្ធី ឈ្នះ សាមី ខណៈម្ចាស់ខ្លួនសង្ឃឹករហូតដល់ ១០០%
- 2023-08-31 04:59:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រិយមិត្តជឿជាក់ប៉ុន្មានភាគរយលើ ធន់ រិធ្ធី ឈ្នះ សាមី ខណៈម្ចាស់ខ្លួនសង្ឃឹករហូតដល់ ១០០%
ចន្លោះមិនឃើញ
មកលើកនេះជឿជាក់ណាស់កីឡាករ ធន់ រិទ្ធី ដាក់ក្ដីសង្ឃឹមខ្ពស់រហូតដល់ ១០០% ថានឹងឈ្នះលើជើងខ្លាំងថៃ សាមី នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះស្របពេលការត្រៀមខ្លួនបានល្អគ្រប់គ្រាន់ និងមានរយៈពេលយូរ។
ការប៉ះគ្នារវាង ធន់ រិទ្ធី និងកីឡាករថៃ សាមី ក៏មានអ្នកតាមដាន និងចូលរួមវិភាគច្រើនផងដែរ។ គូនេះមានអ្នកចាប់អារម្មណ៍មិនចាញ់គូ ឃីម បូរ៉ា និង ពេជ្រ សម្បត្តិ នោះទេ។ តាមរយៈការឡាយវីដេអូលើហ្វេសបុក ធន់ រិទ្ធី ឬ ហៅពីមុនថា ថៃ រិទ្ធី បានឆ្លើយតបទៅអ្នកគាំទ្រខ្លួនថា ការប៉ះសងសឹកជាមួយ សាមី លើកនេះគឺខ្លួនបានត្រៀមរួចហើយ ហ្វឹកហាត់រាងកាយគ្រប់កន្លែង និងត្រៀមស្នៀតពិសេសក៏ដូចជាយុទ្ធសាស្ត្រដើម្បីទប់ទលជាមួយដៃគូ។
បើនិយាយពីជំនឿចិត្តវិញ រិទ្ធី បានបញ្ជាក់ថាដាក់ក្ដីសង្ឃឺមរហូតដល់ ១០០% ឯណោះក្នុងជំនួបសងសឹកដណ្ដើមខ្សែក្រវាត់នៅសង្វៀន ទទក លើកនេះ។ អ្នកលេងគុនខ្មែររូបនេះបញ្ជាក់ទៀតថា ការត្រៀមខ្លួននេះគឺច្រើនទ្វេដងជាងមុន ៣ ទៅ ៤ ដងនៃពីមុនទៅទៀត។ មូលហេតុធ្វើឲ្យរូបគេប្រឹងខ្លាំងបែបនេះគឺទី១ ដើម្បីសងសឹក ទី២ ដើម្បីបង្ហាញភាពខ្លាំងជូនអ្នកគាំទ្រ ទី៣ ដើម្បីខ្សែក្រវាត់ និងទី៤ ដើម្បីគ្រូ និងគ្រួសារ។ ក្នុងការត្រៀមការប្រកួតជាមួយ សាមី លើកនេះគឺ ធន់ រិទ្ធី មិនទទួលការប្រកួតរហូតដល់ ២ កម្មវិធីឯណោះ។
រំលឹកដែរថា កីឡាករ ធន់ រិទ្ធី ធ្លាប់ចាញ់កីឡាករថៃ សាមី ដោយបោះបង់ការប្រកួតក្នុងទឹកទី១ នៅសង្វៀន ទទក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ជំនួបសងសឹក និងដណ្ដើមខ្សែក្រវាត់ជាមួយ សាមី លើកទី២ នេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្វៀន ទទក៕