• 2023-08-22 04:04:32
  • ប្រដាល់

កក្រើក​ស្តាត​អូឡាំពិក​ហើយ​ល្ងាច​នេះ​ គុន​ខ្មែរ​អលស្តារ​វគ្គ​៨​ សុទ្ធតែ​គូ​ពិសេសៗ​

  • 2023-08-22 04:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អល​ស្តារ​វគ្គ​៨​ នឹង​ធ្វើ​ការ​ប្រកួត​នៅ​ល្ងាច​ម៉ោង​៦​ នេះ​ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​ដែរ​គឺ​ជឿជាក់​ថា​នឹង​ធ្វើ​ឲ្យ​កក្រើក​ដល់​មហាជន​ស្នេហា​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ព្រោះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​របស់​ប្រទេស​កម្ពុជា​ដូច​ជា​ រឿង​ សោភ័ណ្ឌ​ ពេជ្រ​ សម្បត្តិ​ អេលីត​ សាន់​ ជា​ដើម​ ខណៈ​ការ​ប្រកួត​មាន​រហូត​ដល់​ទៅ​ ៩គូ​ឯណោះ។​

រូបភាពលើហ្វេសបុកលោក ស៊ន​ អេលីត

ក្រៅ​តែ​ពី​គូ​មិត្តភាព​ហើយ​នោះ​ក៏​មាន​ជា​ការ​វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់​ និង​ការពារ​ខ្សែក្រវាត់​ផង​ដែរ​សម្រាប់​គុន​ខ្មែរ​អល​ស្តារ​វគ្គ​៨​នេះ​ទៀត​ផង។​ គូ​ដណ្ដើម​ខ្សែក្រវាត់​ទី១​ ប្រភេទ​ទម្ងន់​ ៥១​គីឡូក្រាម​ អេលីត​ រស្មី​ ប៉ះ​ ឡុង​ ពិសិដ្ឋ​ គូ​ដណ្ដើម​ខ្សែក្រវាត់​ទី២​ ទម្ងន់​ ៥៧​គីឡូក្រាម​ ពេជ្រ​ ប៊ុនសិទ្ធ​ ប៉ះ​ រិទ្ធី​ សូសែន​ គូ​ខ្សែក្រវាត់​ទី៣​ ទម្ងន់​ ៦៩​គីឡូក្រាម​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ Omar El Ouers (Morocco) និង​គូ​ការពារ​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​ អេលីត​ សាន់​ ប៉ះ​ SOW AYE SEE​ (Myanmar)។​

សម្រាប់​អ្នក​ចង់​ទៅ​ទស្សនា​ផ្ទាល់​អាច​ទៅ​ទិញ​សំបុត្រ​នៅពហុ​កីឡដ្ឋាន​ក៏​បាន​ ឬ​ទំនាក់ទំនង​ទៅ​កាន់ក្រុម​ការងារ​គុន​ខ្មែរ​អលស្តារ។​ ការ​ប្រកួត​នេះ​ក៏​មាន​ Live ​លើ​ហ្វេសបុក​លោក​ Sorn Elit ផង​ដែរ៕​

រូបភាពលើហ្វេសបុកលោក ស៊ន​ អេលីត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់