- 2023-08-18 04:47:00
- ប្រដាល់
សុខ ធី ៖ រឿងមួយនេះដែលត្រូវចាំបំផុតពេលប្រកួតនៅសង្វៀនខ្មែរជាថ្មី
- 2023-08-18 04:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី ៖ រឿងមួយនេះដែលត្រូវចាំបំផុតពេលប្រកួតនៅសង្វៀនខ្មែរជាថ្មី
ចន្លោះមិនឃើញ
កីឡាករជើងខ្លាំងគុនខ្មែរ សុខ ធី នឹងត្រូវឡើងសង្វៀន PNN នៅថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ នេះហើយ។ ការប្រកួតនេះដែរគឺជាការចូលប្រឡូកជាថ្មីលើទឹកដីកម្ពុជារបស់រូបគេ ក្រោយផ្អាកមកប្រកួតជាច្រើនឆ្នាំ។
ការឡើងសង្វៀននៅស្រុកខ្មែរជាថ្មីនេះគឺជាឱកាសសម្រាប់កីឡាករ សុខ ធី សាងកេរ្តិ៍ឈ្មោះលើវិថីប្រដាល់ពិសេសបង្កើនជីវភាពសម្រាប់ក្រុមគ្រួសាររបស់គេ។ ប៉ុន្តែអ្វីៗក៏មិនងាយស្រួលនោះដែរពិសេសទម្លាប់ប្រកួតតាមរបៀបដាក់ពិន្ទុបែបថៃ។
ចំណុចខាងលើនេះហើយដែល សុខ ធី ត្រូវចងចាំ និងផ្លាស់ប្ដូរការវ៉ៃមួយចំនួនឲ្យមកសមស្របនៅតាមសង្វៀនក្នុងស្រុកខ្មែរវិញ។ ដូចជាវ៉ៃឲ្យដាច់ៗពិន្ទុតែម្ដង ពិសេសនៅទឹកទី៥ មិនអាចឈប់វ៉ៃ ឬថយដូចនៅស្រុកថៃនោះឡើយ។ បើមានឱកាសអាចវ៉ៃផ្ដាច់បានគឺត្រូវតែផ្ដាច់ជៀសវាងការចម្រូងចម្រាសលើការដាក់ពិន្ទុនៅពេលបញ្ចប់ការប្រកួត ព្រោះរបៀបដាក់ពិន្ទុនៅខ្មែរខុសពីខាងប្រទេសថៃដែលរូបគេថ្នឹកហ្នឹងការប្រកួតបែបនោះទៅហើយ។
បញ្ជាក់ដែរថា សុខ ធី ជាកីឡាករល្បីឈ្មោះមួយរូបទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។ រូបគេធំធាត់ និងប្រឡូកប្រដាល់ជាយូរឆ្នាំហើយក្នុងប្រទេសថៃ។ បច្ចុប្បន្ននេះ សុខ ធី បានវិលកម្ពុជាវិញហើយជាមួយភរិយា និងកូនប្រុសដោយកំពុងរួមរស់ជាមួយក្លឹបប្រដាល់ Kun Khmer International Fight Gym (KKIF) របស់លោកឧកញ៉ា ស្រី ចាន់ថន៕