• 2023-08-10 12:44:14
  • បាល់ទាត់

Pep និយាយ​បែប​នេះ​ក្រោយ West Ham ចង់បានខ្សែបម្រើ​វ័យ​ក្មេងរបស់​ Man City រូបនេះ

  • 2023-08-10 12:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola បាន​ឆ្លើយ​ទៅកាន់​ព័ត៌មាន​ដែល​ថា​ក្លឹប​ West Ham United ចង់បាន​ខ្សែបម្រើ​ Cole Palmer ពី​ Manchester City កាល​ពីពេលថ្មីៗ​នេះ​។

លោក​ Pep បាន​និយាយ​ថា៖" Cole នៅ​តែ​ជា​កីឡាកររបស់​យើង​នៅ​ក្នុង​ខណៈ​ពេល​នេះ​។ នៅ​ក្នុងថ្ងៃនេះ​គេ​នៅ​ ជា​កីឡាកររបស់​យើង​។ ប៉ុន្តែទៅ​មុខ​ទៅ​ ទៅ​ជា​យ៉ាំងណា​នោះ​ខ្ញុំ​មិន​ដឹង​ដែរ​ "។

លោក​បាន​បន្ត​ថា​៖" គ្រាន់​តែ​ខ្ញុំ​ដឹង​ថា​គេ​ចង់​ក្លាយ​ជា​កីឡាករ​សកម្ម​ជាង​រដូវកាល​មុន​។ ណា​មួយ​ទៀត​ Riyad Mahrez ទៅ​បាត់​ផង​អញ្ចឹង​វា​បាត់កីឡាករសំខាន់​ម្នាក់​អញ្ចឹង​ហើយ​ការ​សម្រេច​ទាក់ទង​នឹង​រឿង​ទាំងអស់​នេះគឺស្ថិតលើ​ក្លឹប​យើង​ចាត់ចែង "។

Cole ជា​កីឡាករ​បណ្ដុះបណ្ដាល​ឲ្យ​ Man City ដោយ​កីឡាករ​នេះ​បាន​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​របស់​ក្លឹប​នេះ​បាន​៤រដូវកាល​៕

ប្រភព៖ Fabriazo Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់