- 2023-07-27 08:10:54
- ប្រដាល់
ថៃ រិទ្ធី ចិញ្ចឹមចិត្តសងសឹកជើងខ្លាំងថៃ សាម៉ី ខណៈឥលូវកំពុងពង្រឹងសមត្ថភាព
- 2023-07-27 08:10:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ រិទ្ធី ចិញ្ចឹមចិត្តសងសឹកជើងខ្លាំងថៃ សាម៉ី ខណៈឥលូវកំពុងពង្រឹងសមត្ថភាព
ចន្លោះមិនឃើញ
កីឡាករគុនខ្មែរ ថៃ រិទ្ធី ថារូបគេគឺចង់ជួបសងសឹកជាមួយអ្នកលេងគុនថៃ សាម៉ី ជាថ្មីម្ដងទៀត ព្រោះចាញ់លើកទី១ ដោយភ្លាត់ស្នៀត ខណៈពេលនេះកំពុងពង្រឹងសមត្ថភាពជាបណ្ដើរៗដើម្បីត្រៀមប៉ះគ្នានៅពេលខាងមុខ។
នេះបើតាមការបញ្ជាក់របស់សាមីខ្លួនផ្ទាល់ក្នុងការកម្មវិធី Talk Show មួយគឺកីឡាករ ថៃ រិទ្ធី ថាកីឡាករបរទេសដែលរូបគេចង់ជួប និងសងសឹកបំផុតនោះគឺជើងខ្លាំង សាម៉ី ព្រោះតែធ្លាប់ចាញ់ដោយភ្លាត់ស្នៀតនៅទឹកទី១ កន្លងទៅ។ ការចាញ់ដោយមិនសូវអស់ចិត្ត ចាញ់ដោយខ្លួនភ្លាត់ និងមិននឹកស្មាន ដូច្នេះហើយទើបរូបគេចិញ្ចឹមចិត្តចង់ជួបសងសឹកជាថ្មី។
កីឡាករ ថៃ រិទ្ធី បានបន្ថែមទៀតថាបើមិនមានបញ្ហាសុខភាព និងហ្វឹកហាត់ត្រៀមខ្លួនបានល្អហើយនោះគឺលោក ធន់ សុភា ដែលជាគ្រូបង្វឹករបស់ខ្លួននឹងដាក់ឲ្យប៉ះជើងខ្លាំងរបស់ថៃខាងលើនេះម្ដងទៀត។ ជាក់ស្ដែងការខំប្រឹងរបស់ រិទ្ធី ក្រោយប្ដេជ្ញាចិត្ត និងទទួលបានដំបូន្មានល្អៗរបស់លោក ធន់ សុភា រួចមកក៏បានផលមែនដោយសងសឹកលើ ក្រុងចក្រ បានវិញកាលពីថ្ងៃទី១៥ ខែកក្កដា បើទោះជាធ្លាប់ចាញ់រហូត២ដងហើយក្ដី។ ហេតុនេះជំនួបសងសឹកបន្តទៀតជាមួយ សាម៉ី គឺកាន់តែកៀកៗមកហើយ។
រំលឹកដែរថា កីឡាករ ថៃ រិទ្ធី ឬ ធន់ រិទ្ធី ធ្លាប់ចាញ់សន្លប់ក្នុងទឹកទី១ ក្រោមថ្វីដៃអ្នកលេងគុនថៃ សាម៉ី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣៕