• 2023-07-06 04:05:38
  • ប្រដាល់

ជ័យជម្នះ​យប់​មិញ​របស់​ សុខ​ ធី​ មាន​ការ​សាទរ​ច្រើន​នៅ​ខ្មែរ​មាន​ទាំង​កីឡាករ​ គ្រូ​ និង​ឧកញ៉ា​

  • 2023-07-06 04:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្ទុះ​នៃ​ការ​គាំទ្រ​របស់​កីឡាករ​ សុខ​ ធី​ ពេល​ប្រកួត​ម្ដងៗ​នៅ​តែ​ច្រើន​ និង​មាន​អ្នក​តាមដាន​ទស្សនា​ច្រើន​ពិសេស​អ្នក​នៅ​ខ្មែរ​តែ​ម្ដង។​ ជាក់ស្ដែង​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​មុន​មក​ខ្មែរ​នេះ​មាន​ការ​តាមដាន​ និង​ទស្សនា​អបអរ​ច្រើន​ដូច​ជា​គ្រូៗ​ កីឡាករ​ខ្មែរ​ Admin live​ ពិសេស​គឺ​អ្នក​គាំទ្រ​គុន​ខ្មែរ​តែ​ម្ដង។​

សុខ ធី និងដៃគូ

បន្ទាប់​ពី​កីឡាករ​ សុខ​ ធី​ យក​ឈ្នះ​អ្នក​លេង​កម្ពស់​ ផេតវិឆ័យ​ ភ្លាមៗ​នោះ​គឺ​ឃើញ​មាន​អ្នក​អបអរសាទរ​ច្រើន​តាម​បណ្ដា​ហ្វេសបុកផេក​របស់​កីឡាករ​ គ្រូៗ​ប្រដាល់​នៅ​ខ្មែរ​ មាន​ទាំង​លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​ ផង​ដែរ។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ក៏​មាន​ការ​ឧបត្ថម្ភ​ថវិកា​ខ្លះៗ​តាម​រយៈ​ Admin​ live​ ប្រដាល់​ផង​ដែរ​ជា​ទឹកចិត្ត​របស់​អ្នក​ស្រឡាញ់​គាំទ្រ​ សុខ​ ធី​ និង​ជា​ការ​លើក​ទឹកចិត្ត​ចំពោះ​ការ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ថៃ​ខាង​លើ។​

សុខ ធី និងដៃគូ

បន្ទាប់​ពី​ការ​ប្រកួត​នេះ​ហើយ​តាម​ដំណឹង​នោះ​គឺ​កីឡាករ​ សុខ​ ធី​ នាំ​គ្រួសារ​មក​រស់​នៅ​​កម្ពុជា​វិញហើយ និង​ត្រៀម​ខ្លួន​ប្រកួត​តាម​សង្វៀន​នានា។​ កីឡាករ​ដើម​កំណើត​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ទំនង​ជា​មក​រួមរស់​ជា​មួយ​ក្លឹប​ថ្មី​របស់​លោក​ឧកញ៉ា​ ស្រី​ ចាន់ថន។​

សុខ ធី និង​គ្រូ

រំលឹក​ដែរ​ថា​ កាល​ពី​យប់​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ នេះ​កីឡាករ​ សុខ​ ធី​ បាន​ប្រកួត​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ ផេតវិឆ័យ​ នៅសង្វៀនប្រដាល់​មួយ​ក្នុង​ប្រទេស​ថៃ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់