- 2023-03-01 05:27:17
- ប្រដាល់
Kun Khmer War Of Kingdoms កម្មវិធីលើកកម្ពស់កីឡាករកម្រិត B-C ឲ្យបានប្រកួតអន្តរជាតិ
- 2023-03-01 05:27:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kun Khmer War Of Kingdoms កម្មវិធីលើកកម្ពស់កីឡាករកម្រិត B-C ឲ្យបានប្រកួតអន្តរជាតិ
ចន្លោះមិនឃើញ
លោក ហ៊ុន ច័ន្ទរាជ្យ និងលោក សំណព្វ បានរួមគ្នាបង្កើតជាកម្មវិធីប្រដាល់ Kun Khmer War Of Kingdoms ក្នុងគោលបំណងផ្ដល់ឱកាស លើកកម្ពស់កីឡាករ កីឡាការិនីកម្រិត B-C ឲ្យបានប្រកួតជាលក្ខណៈអន្តរជាតិពិសេសដណ្ដើមពានតំណាងប្រទេស។
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានម្សិលមិញនេះថា ដោយមើលឃើញថាកីឡាករ កីឡាការិនីកម្រិត B-C គឺមិនសូវមានឱកាសប្រកួតអន្តរជាតិ ដូច្នេះលោករួមគ្នាជាមួយដៃគូឧបត្ថម្ភបង្កើតជាកម្មវិធីប្រដាល់ Kun Khmer War Of Kingdoms នេះឡើង។ នេះជាការផ្ដល់ឱកាសឲ្យកីឡាករ កីឡាការិនីបានប្រកួតជាលក្ខណៈអន្តរជាតិ សន្សំបទពិសោធដើម្បីរួមចំណែកលើកស្ទួយក្បាច់គុនខ្មែរលើឆាកអន្តរជាតិ។
អ្នករៀបចំកម្មវិធីខាងលើនេះបន្ថែមទៀតថា សម្រាប់ការប្រកួតនៅសប្ដាហ៍ទី១ នេះគឺមានកីឡាករ កីឡាការិនីកម្ពុជាសរុប ៧រូប នឹងត្រូវប្រកួតដណ្ដើមពានរង្វាន់ជាមួយក្រុមប្រទេសថៃ។ ក្នុងចំណោម៧រូប បើក្រុមខាងណា (ខ្មែរ-ថៃ) ឈ្នះ៤នាក់នឹងទទួលបានពានរង្វាន់របស់ Kun Khmer War Of Kingdoms។
ចំណែកលោក សំណព្វ ក៏បានឲ្យដឹងដែរថា គោលបំណងធំមួយទៀតរបស់កម្មវិធីគឺការយកក្បាច់គុនបុរាណខ្មែរមួយនេះទៅប្រកួតផ្សព្វផ្សាយនៅក្រៅប្រទេស ពិសេសប្រទេសយល់ព្រមមកប្រកួតលើវិញ្ញាសាគុនខ្មែរនៅស៊ីហ្គេម លើកទី៣២ កម្ពុជាជាម្ចាស់ផ្ទះតែម្ដង។ ដើម្បីឲ្យប្រទេសទាំងនោះបានស្គាល់អំពីគុនខ្មែរកាន់តែច្បាស់ថែមទៀត។ អ្នករៀបចំរូបនេះក៏អំពាវនាវដល់អ្នកគាំទ្រឲ្យចូលរួមទស្សនា និងលើកទឹកចិត្តដល់ការប្រកួតរបស់ Kun Khmer War Of Kingdoms ផងដែរ។
បញ្ជាក់ដែរថា កម្មវិធីប្រដាល់ Kun Khmer War Of Kingdoms គម្រោងធ្វើ១ខែ១ដង។ ដោយឡែកសម្រាប់សប្ដាហ៍ទី១ នេះនឹងធ្វើឡើងនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៣រសៀលតទៅនៅសង្វៀនទូរទស្សន៍ TOWN៕