• 2023-01-31 04:25:28
  • ប្រដាល់

ទម្រង់​វ៉ៃ​ លទ្ធផល​ឈ្នះ​ជា​បន្តបន្ទាប់​ លន​ បញ្ញា​ ឆក់​យក​បេះដូង​អ្នក​រៀប​ប្រដាល់​នៅ​ចិន​

  • 2023-01-31 04:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​ឃីកបុកស៊ីង​ (Kick Boxing)​ បាន​បញ្ជាក់​ថា​ការ​ចេញ​ទៅ​ប្រកួត​របស់​កីឡាករ​ លន​ បញ្ញា​ នៅ​ប្រទេស​ចិន​លើក​នេះ​ជា​ការ​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​អ្នក​រៀបចំ​កម្មវិធី​របស់​គេតែ​ម្ដង។​

កីឡាករ លន បញ្ញា

ឯកឧត្ដម​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​ឃីកបុកស៊ីង​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ធំ​របស់​ចិន​នៅ​អំឡុង​ដើម​ខែ​កុម្ភៈ​របស់​ លន​ បញ្ញា​ នេះ​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​វីដេអូ​ប្រកួត​កន្លង​មក​ លទ្ធផល​ឈ្នះពីមុន ទម្រង់​វ៉ៃ​ ពី​អ្នក​រៀបចំ​កម្មវិធី​របស់​គេ​តែ​ម្ដង។​

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា ​មុន​ដំបូង​សហព័ន្ធ​បាន​ដាក់​ឈ្មោះ​កីឡាករ​ ៤នាក់​ទៅ​ជូន​ភាគី​ខាង​ចិន​ ប៉ុន្តែ​អ្នក​រៀបចំ​ពេញចិត្ត​ទម្រង់​វ៉ៃ​ និង​លទ្ធផល​ឈ្នះ​របស់​ លន​ បញ្ញា​ កាល​នៅ​សៀមរាប​កន្លង​មក​ផង។​

ឯកឧត្ដម​ ហេង​ សុឃន​

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នេះ​ដែរ​គឺ​ជា​ការ​ចេញ​ផ្សព្វផ្សាយ​មួយ​ដល់​សំខាន់​ទៅ​កាន់​ពិភពលោក​ និង​ជា​ការ​រឹត​ចំណង​មិត្តភាព​ និង​ជា​ការ​បង្កើន​ទំនាក់ទំនង​ទាំង​ផ្នែក​កីឡា​ ទេសចរណ៍​ក៏​ដូច​ជា​សេដ្ឋកិច្ច​ជា​ដើម។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ កីឡាករ​ លន​ បញ្ញា​ នឹង​ត្រូវ​ប្រកួត​កម្មវិធី​ប្រដាល់​ធំ​មួយ​នៅ​ប្រទេស​ចិន​ អំឡុង​ថ្ងៃ​ទី៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នេះ។​ នេះ​បើ​តាម​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​ឯកឧត្ដម​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​ឃីកបុកស៊ីង​ ម្សិលមិញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់