- 2023-01-26 06:19:26
- ប្រដាល់
ឯកឧត្តម វ៉ា់ត់ ចំរើន បញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបានប្ដូរឈ្មោះ "មួយថៃ" ទេ ប៉ុន្តែគឺបន្ថែម "គុនខ្មែរ" ក្នុងកីឡាស៊ីហ្គេម
- 2023-01-26 06:19:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម វ៉ា់ត់ ចំរើន បញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបានប្ដូរឈ្មោះ "មួយថៃ" ទេ ប៉ុន្តែគឺបន្ថែម "គុនខ្មែរ" ក្នុងកីឡាស៊ីហ្គេម
ចន្លោះមិនឃើញ
នៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីកីឡាគុនខ្មែរ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ច្បាស់ៗជុំវិញបញ្ហាវិញ្ញាសា "គុនខ្មែរ"។
នៅចំពោះមុខអ្នកសារព័ត៌មាន ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ថា វិញ្ញាសាគុនខ្មែរ នៅកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាការបញ្ចូលប្រភេទវិញ្ញាសាមួយថ្មីតែម្ដងសម្រាប់ស៊ីហ្គេម ហើយមិនមាននូវ វិញ្ញាសា "មួយ" របស់ថៃ ពោលគឺមិនមែនការប្ដូរឈ្មោះ "មួយ" មកជា "គុនខ្មែរ" ដូចការយល់ច្រឡំកន្លងមកនោះទេ។
មកទល់នឹងពេលនេះ មានប្រទេសចំនួន ៨ហើយ ដែលគ្រោងបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមប្រកួត វិញ្ញាសា "គុនខ្មែរ" លើកដំបូង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនោះកម្ពុជាគ្រោងបង្កើតវិញ្ញាសាថ្មីមួយទៀត ដែលជាប្រភេទសម្ដែង ដែលយើងនឹងដាក់ឈ្មោះថា វិញ្ញាសា "គុណគ្រូ"៕