• 2023-01-24 06:39:48
  • ប្រដាល់

ចូលរួម​លើក​ទឹកចិត្ត​ទាំង​អស់​គ្នា​! កីឡាករ​ប្រដាល់​សកល​កម្ពុជា​ឡើង​ទៅដណ្ដើម​មេដាយ​មាស​ ASBC Asian U22​

  • 2023-01-24 06:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​គាំទ្រ​កម្ពុជា​ ចំពោះ​កីឡាករ​ រ៉ាចាពៅ អាប់ឌុលឡា ​កូន​កាត់​ខ្មែរ-អ៊ូបេគីស្ថាន​ ដែល​បង្ហាញ​ថ្វីដៃ​យ៉ាង​ល្អ​យក​ឈ្នះ​ដៃគូ​ឡើង​ទៅ​ដណ្ដើម​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ អាយុ​ក្រោម​ ២២​ឆ្នាំ​ (ASBC Asian U22)​ នៅ​ប្រទេស​ថៃ។​

រូបភាពផ្ដល់ជូន

នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​គឺ​កីឡាករ​កូន​កាត់ខ្មែរ-អ៊ូបេគីស្ថាន​ រ៉ាចាពៅ អាប់ឌុលឡា​ បាន​យក​ឈ្នះ​កីឡាករ​ T.BAKYT​ របស់​ប្រទេស Kyrgyzstan កាល​ពី​ម្សិលមិញ​នៅ​ប្រទេស​ថៃ។​

កីឡាករ​កម្ពុជា​ខាង​លើ​នេះ​ធ្វើ​បាន​ល្អ​មែនទែន​ ពោល​ក្នុង​ចំណោម​ចៅក្រម​៥រូប​ គឺ​ រ៉ាចាពៅ អាប់ឌុលឡា​ ឈ្នះ​ ៣-១​ ចំណែក​ចៅក្រម​១រូប​ទៀត​ផ្ដល់​ពិន្ទុ​ឲ្យ​ស្មើ​គ្នា​ (២៨-២៨)។​ ជ័យជម្នះ​មួយ​នេះ​គឺ​ផ្ដល់​មោទកភាព​ និង​ជា​កំណត់ត្រា​ល្អ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ដែល​ឈ្នះ​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ជើងឯក​អាស៊ី​ អាយុ​ក្រោម​ ២២​ឆ្នាំ​ (ASBC Asian U22)។​

រូបភាពផ្ដល់ជូន

ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​សហព័ន្ធ​ប្រដាល់សកលនៅមិន​ទាន់បានបញ្ជាក់ថា​កីឡាករ​ រ៉ាចាពៅ អាប់ឌុលឡា ​លើ​ប្រភេទ​ទម្ងន់​ ៩២​គីឡូក្រាម​ប្រកួត​ថ្ងៃ​នៅ​ឡើយ​ទេ។​ ដោយ​ឡែក​កីឡាករ​ ពេញ វណ្ណថង​ ទម្ងន់​ ៦៧គីឡូក្រាម​របស់​កម្ពុជា​មួយ​រូប​ទៀត​ក៏​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ ១គ្រឿង​ផង​ដែរ​កាល​ម្សិលមិញ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី