/63bbbc518b74f_1673247780_medium.jpg)
- 2023-01-09 07:07:44
- ប្រដាល់
ស៊ីហ្គេមកាន់តែកៀកមកដល់ សង្វៀនប្រដាល់ថ្មីមួយទៀតលេចរូបរាងឡើងជួយគុនខ្មែរ
- 2023-01-09 07:07:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេមកាន់តែកៀកមកដល់ សង្វៀនប្រដាល់ថ្មីមួយទៀតលេចរូបរាងឡើងជួយគុនខ្មែរ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ឆេមពាន សហការជាមួយស្ថានីយទូរទស្សន៍ TOWN FULL HDTV បានធ្វើសន្និសីទសារពត៌មាន បើកដំណើរការកម្មវិធីអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន (Kun Khmer Champion) ជាផ្លូវការ ។
ក្នុងពិធីសន្និសីទសារពត៌មាននេះមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម ហេង សុឃន អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ លោក ថន ថូ តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន និងលោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយស្ថានីយទូរទស្សន៍ TOWN FULL HDTV ។
នេះជាលើកដំបូងហើយសម្រាប់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានក្នុងការសហការបង្កើតកម្មវិធីប្រដាល់គុនខ្មែរជាមួយស្ថានីយទូរទស្សន៍ថោន ខណៈ ឯកឧត្តម ហេង សុឃន លើកឡើងថានេះជាការចូលរួមចំណែកមួយយ៉ាងធំក្នុងការអភិវឌ្ឍប្រដាល់គុនខ្មែរក្នុងពេលដែលកម្ពុជាកាន់តែខិតជិតក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២។
កម្មវិធីអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន (Kun Khmer Champion) នឹងធ្វើការប្រកួត ក៏ដូចជាផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន ហ្វេសប៊ុកផេក TOWN FULL HDTV និង Champion Energy Drink រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១១ព្រឹកតទៅ ៕