/63ae9e7942c76_1672388160_medium.jpg)
- 2022-12-30 08:26:10
- ប្រដាល់
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញទៅលើកទឹកចិត្តកីឡាករគុនខ្មែរផ្ទាល់ដល់ខេត្តកំពង់ស្ពឺ
- 2022-12-30 08:26:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញទៅលើកទឹកចិត្តកីឡាករគុនខ្មែរផ្ទាល់ដល់ខេត្តកំពង់ស្ពឺ
ចន្លោះមិនឃើញ
ឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ បានអញ្ជើញជាគណ: អធិបតីក្នុងកម្មវិធីប្រកួតគុនខ្មែរ ( khmer fight) «ជើងឯកប៉ះជើងឯក» រវាងកីឡាករកម្ពុជា និងអន្តរជាតិដែលជាជើងឯក និងជាកីឡាករជម្រើសជាតិត្រៀមលក្ខណៈក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថានីទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងក្រុមការងារ ដែលបានសហការគ្នារៀបចំ កម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ ដើម្បីចូលរួមអបអរពីធីបុណ្យចូលឆ្នាំសកល និងឲ្យប្រជាពលរដ្ឋចូលរួមអបអរសប្បាយរីករាយ។
ឯកឧត្ដមបន្ថែមទៀតថា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល រដ្ឋបាលគ្រប់ជាន់ថ្នាក់ អាជ្ញាធរ ជាពិសេសនោះគឺ ប្រជាពលរដ្ឋ ដែលបានសហការ យោគយល់គ្នា និងលះបង់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid ១៩ រហូតធ្វើអោយប្រទេសកម្ពុជាត្រឡប់មកស្ថានភាពដូចដើមវិញ។
បញ្ជាក់ដែរថា កម្មវិធីប្រដាល់ Khmer Fight ឬ ជើងឯក ប៉ះ ជើងឯក នេះធ្វើឡើងនៅក្នុងកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីល្ងាចម្សិលមិញនេះ៕ ក្នុងនោះមានកីឡាករល្បីឈ្មោះ និងជាជម្រើសជាតិជាច្រើនដែលបានប្រកួតក្នុងកម្មវិធី៕