• 2022-11-02 07:04:20
  • ប្រដាល់

លោក​ ហួរ​ សុធី៖ ខ្សែក្រវាត់​របស់​ Alexxandra ​មាន​ន័យ​ណាស់​សម្រាប់​គុន​ខ្មែរ​

  • 2022-11-02 07:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប​ប្រដាល់​បុរាណ​ (Prodal Boran)​ នៅ​ប្រទេស​បារាំង​ ថា​ការ​ឈ្នះ​ខ្សែក្រវាត់​របស់​ Alexxandra​ ដែល​ជា​កូន​សិស្ស​នេះ​គឺ​មាន​ការ​សរសើរ​ច្រើន​ និង​រឹតតែ​ស្គាល់​អំពី​ប្រដាល់​គុន​ខ្មែរ។​

កីឡាការិនី Alexxandra

លោក​ ហួរ​ សុធី​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​សម្រេច​បំណង​មួយ​ដ៏​ធំ​របស់​លោក​ដែល​បង្ហាត់​បង្រៀន​កូន​បារាំង​គឺ​ Alexxandra​ ឲ្យ​វៃ​ឈ្នះ​ខ្សែក្រវាត់​កាល​ពី​ពេល​ថ្មីៗ​នេះ​។​ ពោល​មិន​ងាយ​ស្រួល​ឡើយ​ការ​ប្រជែង​យក​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​ ខណៈ​អ្នក​ទស្សនា​ខ្ទង់​ ៧០០-៨០០​នាក់​បាន​លាន់មាត់​សរសើរ​ និង​បាន​ស្គាល់​គុន​ខ្មែរ។​

Alexxandra ពេលឈ្នះខ្សែក្រវាត់

ជា​មួយ​គ្នា​នេះ​ដែរ​ការ​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​នេះ​គឺ​រឹតតែ​ធ្វើ​ឲ្យ​បរទេស​បាន​ស្គាល់​ រឹតតែ​ឲ្យ​តម្លៃ​លើ​គុន​ខ្មែរ។​ កីឡា​ការិនី​ Alexxandra​ ក៏​បាន​ជាប់​ជា​ជម្រើស​ជាតិ​ប្រទេស​បារាំង​ទៀត​ផង​បន្ទាប់ពីឈ្នះខ្សែក្រវាត់ខាង​លើ​នេះ ហើយ​នឹងត្រូវ​​ប្រកួត​ក្នុង​កម្មវិធី​ធំ​មួយ​នៅ​ប្រទេស​ទួរគីនៅ​ពាក់កណ្ដាលខែវិច្ឆិកា។​

Alexxandra ពេល​ប៉ះ ស្រីពៅ

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ Alexxandra​ គឺ​ជា​កូន​សិស្ស​របស់​លោក​ ហួរ​ សុធី​ នៅ​ក្លឹប​ប្រដាល់​បុរាណ​ (Prodal Boran)​ ឯ​ប្រទេស​បារាំង។​ អំឡុង​ចុង​ខែ​តុលា​ ឆ្នាំ​២០២២​ កីឡា​ការិនី​រូប​នេះ​បាន​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​នៅ​ប្រទេស​បារាំង។​ កន្លង​ទៅ​លោក​ក៏​ធ្លាប់​នាំ​ Alexxandra​ ប្រកួត​នៅ​ខ្មែរ​ផង​ដែរ៕​

Alexxandra ពេល​ឈ្នះកាលនៅអលស្តារ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់