- 2022-10-31 08:15:16
- ប្រដាល់
សហព័ន្ធប្រដាល់សកល៖ ការប្រកួតនៅប្រទេស Jordan ជាការតេស្តដ៏សំខាន់មុនស៊ីហ្គេម ២០២៣
- 2022-10-31 08:15:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប្រដាល់សកល៖ ការប្រកួតនៅប្រទេស Jordan ជាការតេស្តដ៏សំខាន់មុនស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា ថាការចេញទៅចូលរួមប្រកួតកម្មវិធីជើងឯកអាស៊ី នៅប្រទេស Jordan លើកនេះជាការតេស្តសមត្ថភាពដ៏សំខាន់មុនឈានដល់ស៊ីហ្គេម ២០២៣ ខាងមុខនេះ។
លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា ការចេញទៅប្រកួតលើកនេះជាឱកាសដ៏ល្អមួយបានតេស្តកីឡាករដើម្បីបានដឹងពីសមត្ថភាពឈានដល់កម្រិតណាបន្ទាប់បានហ្វឹកហាត់ជាមួយគ្រូកាហ្សាក់ស្ថានកន្លងទៅ។ ការប្រកួតជើងឯកអាស៊ីនៅប្រទេស Jordan គឺសហព័ន្ធបញ្ជូនតែកីឡាករប៉ុណ្ណោះ ព្រោះកម្រិតសមត្ថភាពអាចប្រកួតប្រជែងជាមួយគេបាន។ ដោយឡែកចំពោះផ្នែកនារីមិនបានបញ្ជូនទៅទេ ព្រោះមើលឃើញថាសមត្ថភាពនៅមានកម្រិត និងមានចំនួនតិច។
កីឡាករដែលកម្ពុជាបញ្ជូនទៅចូលរួមនោះមាន ៦រូប គឺ សៅ រង្សី នូវ សុខទី ទូច ដេវីត វ៉េន រដ្ឋា ណាស្រេឌីនូវ អាន់វ៉ា រ៉ាចាពៅ អាប់ឌុលឡា។ ការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី៣០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕