- 2022-10-31 02:25:40
- ប្រដាល់
ឡៅ ចិត្រា ប៉ះ សេកសាន់ ប្រហែលមិនសន្លប់ទេ ប៉ុន្តែអាចមានអ្នកបែក
- 2022-10-31 02:25:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា ប៉ះ សេកសាន់ ប្រហែលមិនសន្លប់ទេ ប៉ុន្តែអាចមានអ្នកបែក
ចន្លោះមិនឃើញ
លោក ស៊ន អេលីត ថាបើតាមការយល់ឃើញរបស់លោកផ្ទាល់រវាងកីឡាករ ឡៅ ចិត្រា និង សេកសាន់ (Seksan) ប៉ះគ្នាក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ៥ នេះប្រហែលមិនមានអ្នកសន្លប់ទេ ប៉ុន្តែអាចនឹងមានអ្នកបែកព្រោះផ្លែផ្កាដាក់គ្នាច្រើនមុនប្រកួត។
ម្ចាស់កម្មវិធីគុនខ្មែរអលស្តារ លោក ស៊ន អេលីត បានឲ្យដឹងថា កីឡាករ ឡៅ ចិត្រា និងកីឡាករ សេកសាន់ (Seksan) សុទ្ធសឹងតែជាអ្នកប្រដាល់ស្វិតដូចគ្នា មិនងាយនរណាវ៉ៃអ្នកទាំងពីរសន្លប់។ ជាមួយគ្នានេះផងដែរម្នាក់ៗហ្វឹកហាត់ត្រៀមមិនតិចថ្ងៃនោះទេសម្រាប់ការប៉ះគ្នាជាថ្មីនេះ។
គ្រូប្រដាល់ក្លឹបនាយដ្ឋានអង្គរក្សរូបនេះគិតថា រវាងអ្នកទាំងពីរប្រហែលជាមិនសន្លប់ទេនៅថ្ងៃទី៦ ខែវិច្ឆិកា ២០២២ ខាងមុខ។ យ៉ាងណាប៉ុន្មានថ្ងៃមុននេះ ចិត្រា ក៏បបួលខ្លាចាស់ថៃលេងកែងផងដែរ ដូច្នេះអាចនឹងមានរបួសបែកនាជំនួបមិត្តភាពមួយនេះ។
រំលឹកដែរថា កម្មវិធីគុនខ្មែរអលស្តារ វគ្គ៥ នេះនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះនៅក្នុងស្តាតចាស់។ ការប្រកួតនេះមាន១០គូក្នុងនោះគូឯក ឡៅ ចិត្រា ប៉ះ សេកសាន់ គូរងឯក អេលីត សាន់ ប៉ះ ធន់ ផានិត។ សំបុត្រចូលទស្សនាមានលក់នៅក្លឹបនាយដ្ឋានអង្គរក្ស ឬអាចទំនាក់ទំនងលោក ស៊ន អេលីត៕