• 2022-10-17 03:10:45
  • ប្រដាល់

មហាជន​គាំទ្រ​គុន​ខ្មែរ​និយាយ​បែប​នេះ​ដាក់​ ធន់​ ចាន់តាក់​ ក្រោយ​ចាញ់​ធ្ងន់ធ្ងរ​យប់​មិញ​

  • 2022-10-17 03:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​ដែល​គាំទ្រ​គុន​ខ្មែរ​បន្ទាប់​ពី​ទស្សនា​ការ​ប្រកួត​រួច​ និង​ឃើញ​រូបភាព​ចាញ់​ធ្ងន់ធ្ងរ​របស់​ ធន់​ ចាន់តាក់​ យប់​មិញ​នៅ​សង្វៀន​ថៃហ្វៃ​ (Thai Fight)​ គឺ​ពោល​ពាក្យ​អាណិត​ជា​ខ្លាំង។​

កីឡាករថៃ PTT ពេលផ្ដួល ចាន់តាក់

បន្ទាប់​ពី​លទ្ធផល​ចេញ​ហើយ​គឺ​ ធន់​ ចាន់តាក់​ ចាញ់​កីឡាករ​ម្ចាស់​ផ្ទះ​ PTT V.rujirawong ​នៅ​ទឹក​ទី១​ ភ្លាម​មាន​អ្នក​គាំទ្រ​គុន​ខ្មែរ​ដែល​តាមដាន​ការ​ប្រកួត​លើ​ហ្វេសបុក​បាន​បញ្ចេញ​មតិ​ច្រើន​អំពី​ជំនួប​មួយ​នេះ។​ យ៉ាងណា​ដោយ​សារ​ស្ថានភាព​ចាញ់​ធ្ងន់ធ្ងរ​របស់​ ចាន់តាក់​ គឺ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​មាន​ការ​អាណិត​អាសូរ​ជា​ខ្លាំង​ ពោល​ឃើញ​រូប​ភាព​អង្គុយ​ដាក់​ដៃ​លើ​ជង្គង់​ និង​បែក​មុខ​មាត់​រហូត​អាជ្ញាកណ្ដាល​បញ្ឈប់​ភ្លាមៗ​នៅ​ទឹកទី១។​

កីឡាករថៃ PTT

ក្រៅ​តែ​ពី​ការ​អាណិត​អាសូរ​អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត​ក៏​បាន​លើក​ទឹកចិត្ត​រូប​គេ​ថា​ «ធ្វើ​បាន​ល្អ​ហើយ​ យើង​តូច​ជាង​គេ​ យើង​នៅ​ខ្ចី​បទ​ពិសោធ»​ ប៉ុន្តែ​មួយ​ចំនួន​ក៏​បង្ហាញ​ការ​ឈឺ​ចាប់​ចំពោះ​បរាជ័យ​ខាង​លើ​ និង​ខ្លះៗ​ទៀត​រិះគន់​ថា​ដឹង​លទ្ធផល​មុន​ហើយ​គូ​នេះ​ ឬ​ឡើង​ទៅ​សម្រាប់​តែ​គេ​វ៉ៃ​ជា​ដើម។​

រូបភាព ចាន់តាក់ ម្សិលមិញ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​កីឡាករ​កម្ពុជា​ ២រូប​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់​ថៃហ្វៃ​ (Thai Fight)​ នៅ​ប្រទេស​ថៃ។​ ថៃ​ រិទ្ធី​ ចាញ់​កីឡាករ​ Saiyok​ ក្នុង​ទឹក២​ ចំណែក​ ធន់​ ចាន់តាក់​ ចាញ់​កីឡាករ​ PTT V.rujirawong​ នៅ​ទឹក​ទី១៕​

រូបភាព ចាន់តាក់ ម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់