- 2022-10-12 03:48:22
- ប្រដាល់
សម្ដីនេះចាក់ដោតណាស់! សេរីវណ្ណថង បើចាប់អាជីពអ្នកប្រដាល់ហើយកុំឲ្យគេដាស់តឿនច្រើន
- 2022-10-12 03:48:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីនេះចាក់ដោតណាស់! សេរីវណ្ណថង បើចាប់អាជីពអ្នកប្រដាល់ហើយកុំឲ្យគេដាស់តឿនច្រើន
ចន្លោះមិនឃើញ
កីឡាករល្បីឈ្មោះនៅកម្ពុជា ឈិត សេរីវណ្ណថង ថាបើឈានជើងចូលអាជីពប្រដាល់នេះហើយត្រូវមានឆន្ទៈ និងប្រឹងប្រែងកុំចាំគេ(គ្រូៗ)តាមដាស់តឿនឲ្យហាត់ ឬត្រូវឃ្វាលច្រើននោះឡើយ។
ឈិត សេរីវណ្ណថង ក្នុងកិច្ចសម្ភាសជាមួយលោក MC Ricky បានលើកឡើងថា ចំពោះខ្លួនផ្ទាល់មិនធ្លាប់ធ្វើឲ្យលោកឪពុកដែលជាគ្រូបង្ហាត់ពិបាកចិត្តអំពីការហ្វឹកហាត់ ឬបាត់ដំណឹងមុនការប្រកួតផ្សេងៗនោះឡើយ។ ពោលម៉ោងហាត់គឺមានទំនួលខុសត្រូវច្បាស់លាស់ លើកលែងតែបញ្ហាសុខភាពចៃដន្យណាមួយប៉ុណ្ណោះ។
កីឡាករជម្រើសជាតិផ្នែក Kick Boxing រូបនេះបញ្ជាក់ទៀតថា៖ «បើយើងដើរក្នុងវិស័យប្រដាល់នេះហើយ កុំចាំឲ្យគេផ្សេងៗដាស់តឿនច្រើន គួរមានឆន្ទៈហ្វឹកហាត់ខ្លួនឯង»។
រំលឹកដែរថា ឈិត សេរីវណ្ណថង ជាកីឡាករល្បីឈ្មោះមួយរូបនៅកម្ពុជា និងមានការសរសើរច្រើនពីគ្រូៗថាជាអ្នកប្រដាល់មានវិន័យ ខំប្រឹងហ្វឹកហាត់។ ជាមួយការខំប្រឹងប្រែងឥតឈប់ឈររបស់កីឡាកររូបនេះគឺទទួលបានការគាំទ្រច្រើន និងថវិកាពីការប្រកួតក៏កាក់កបផងដែរ។ វណ្ណថង បច្ចុប្បន្ននេះកំពុងលេងកម្មវិធីធំរបស់ TV5 ដែលមានរង្វាន់ជាផ្ទះវិឡាទៀតផង៕