• 2022-10-07 07:00:00
  • ប្រដាល់

កំពុង​ផ្ទុះ​ខ្លាំង​រឿង​ ពេជ្រ ​សម្បត្តិ​ ស្រាប់​តែ​ កែវ​ រំចង់​ ដាក់​ប៉ុន្មាន​ម៉ាត់​នេះ​ផ្ញើ​តាម​ហ្វេសបុក​ទៅ​

  • 2022-10-07 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​មាន​ការ​ជជែក​ និង​សរសើរ​ច្រើន​ចំពោះ​កីឡាករ​ ពេជ្រ សម្បត្តិ​ បន្ទាប់​ពី​ផ្ដួល​ ធន់​ ផានិត​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​សង្វៀន​បាយ័ន។​ ដោយ​ឡែក​សូម្បី​ កែវ​ រំចង់​ ក៏​បាន​លើក​ឡើង​ដែរ​អំពី​ ពេជ្រ សម្បត្តិ។​

កីឡាករ កែវ រំចង់​

អតីត​កីឡាករ​ឆ្នើម​របស់​កម្ពុជា​ កែវ​ រំចង់​ បន្ទាប់​ពី​ឃើញ​ការ​ស៊ែ​ និង​ជជែក​ច្រើន​អំពី​ ពេជ្រ សម្បត្តិ​ លើ​ហ្វេសបុក​ថ្មីៗ​នេះ​ក៏​បាន​លើក​ទឹកចិត្ត​​ដល់អ្នក​​ប្រដាល់​រូប​នេះ​ឲ្យ​តស៊ូ​ខំប្រឹង​បន្ត​ទៀត​អនាគត​នៅ​វែង​ឆ្ងាយ​ បន្តិច​ទៀត​នឹង​ជោគជ័យ​ក្នុង​ជីវិត។​

សាររបស់ កែវ រំចង់

ជា​មួយ​គ្នា​នេះ​ដែរ​ រំចង់​ ក៏​បាន​ផ្ដាំផ្ញើ​ និង​ដាសតឿន​ដល់​ ពេជ្រ​ សម្បត្តិ​ ផង​ដែរ​ឲ្យ​ប្រយ័ត្នប្រយែង​ដៃជើង​ និង​កុំ​ប្រកួត​ញឹកញាប់​ពេក។​ ក្នុង​ន័យ​នេះ​រូប​គេ​ចង់​ឲ្យ​ចេះ​ថែ​រក្សា​សុខភាព​ ជា​ពិសេស​លើ​រាងកាយ​តែ​ម្ដង​ ព្រោះ​ថា​បើ​មាន​ខូចខាត​ ឬ​បាក់បែក​វា​នាំ​ឲ្យ​ សម្បត្តិ​ អាច​ធ្លាក់​សមត្ថភាព​វិញ។​

កីឡាករ ពេជ្រ សម្បត្តិ

រំលឹក​ដែរ​ថា​ ត្រឹម​រយៈពេល​ប្រហែល​ ២ឆ្នាំ​ប៉ុណ្ណោះ​ ពេជ្រ សម្បត្តិ​ មាន​ការ​រីកចម្រើន​សមត្ថភាព​ខ្លាំង​ ខណៈ​ចំនួន​ប្រកួត​ខ្ទង់​ ៤០-៥០​ដង​នោះ​ទេ។​ ជា​ពិសេស​ការ​ឈ្នះ​ជា​បន្តបន្ទាប់​លើ​រៀមច្បង​ក្នុង​វិស័យ​គុន​ខ្មែរ​ និង​ការ​ផ្ដួល​ ធន់​ ផានិត​ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាប៉ាវ​ ថ្ងៃ​ទី២៣​ ខែ​តុលា​ ២០២២​ នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី