• 2022-09-29 07:35:56
  • ប្រដាល់

កាន់តែ​កៀក​ថ្ងៃ​ហើយ​ខ្លាំង​ប៉ះ​ខ្លាំង!​ ធន់​ ផានិត​ ឬ​ ពេជ្រ សម្បត្តិ​ ជា​អ្នក​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2022-09-29 07:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​ ៦០​គីឡូក្រាម​គឺ​កាន់​តែ​កៀក​ថ្ងៃ​មែនទែន​ហើយ​ ខណៈ​អ្នក​គាំទ្រ​ខ្លះ​ទាយ​យក​ ធន់​ ផានិត​ ខ្លះ​ទាយ​ថា​ ពេជ្រ សម្បត្តិ​ ជា​អ្នក​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

កីឡាករ ធន់ ផានិត

ការ​ប៉ះ​គ្នា​រវាង​ ធន់​ ផានិត​ និង​ ពេជ្រ សម្បត្តិ​ នេះ​គឺ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​គុន​ខ្មែរ​ និង​បាន​ទម្លាក់​ការ​ទស្សន៍ទាយ​ជា​បណ្ដើរ​ៗ​ផង​ដែរ​មុន​ការ​ប្រកួត​មក​ដល់​ថ្ងៃ​អាទិត្យ​ ទី២​ តុលា​ ឆ្នាំ​ ២០២២។​

ចំពោះ​សមត្ថភាព​រវាង​អ្នក​ទាំង​ពីរ​ខាងលើ​ជឿជាក់​ថា​អ្នក​គាំទ្រ​ដឹង​ច្បាស់​ហើយ​ ស្នៀត​ប្រយុទ្ធ​ កម្លាំង​ស៊ុហ្វ​ និង​បច្ចេកទេស។​ អាច​និយាយ​បាន​ថា​ល្អ​ដូច​គ្នា​ ក្មេង​ពេញ​កម្លាំង​ដូច​គ្នា​ មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន​ដូច​គ្នា​ ដូច្នេះ​គូ​នេះ​ពិបាក​ក្នុង​ការ​ទាយ​លទ្ធផល​ទុក​មុន​ណាស់​ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។​

កីឡាករ ពេជ្រ សម្បត្តិ

វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារ៉ាបាវ​ របស់​សង្វៀន​បាយ័ន​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី២​ ខែ​តុលា​ ឆ្នាំ​២០២២។​ ធន់​ ផានិត​ ប៉ះ​ ពេជ្រ សម្បត្តិ​ (ខ្មែរ​ប៉ះ​ខ្មែរ)​ ទួន​ ប៉េ​ ប៉ះ​ ផាត់ថាណា (ថៃប៉ះថៃ)៕​

កម្មវិធីប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់