- 2022-09-20 03:29:29
- ប្រដាល់
ខ្សែក្រវាត់សម្ដេចពិជ័យ ជាការរួមចំណែកពង្រឹងសមត្ថភាពឆ្ពោះទៅស៊ីហ្គេម ២០២៣
- 2022-09-20 03:29:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែក្រវាត់សម្ដេចពិជ័យ ជាការរួមចំណែកពង្រឹងសមត្ថភាពឆ្ពោះទៅស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
ឯកឧត្ដម ឃឹម ប៊ុនសុង ថាកម្មវិធីដណ្ដើមខ្សែក្រវាត់របស់សម្ដេចពិជ័យ នៅសង្វៀនប៉ុស្តិ៍លេខ៥ នេះជាកម្មវិធីមួយដែលជួយជំរុញពង្រឹងសមត្ថភាពកីឡាករឲ្យឈានដល់កម្រិតខ្ពស់ និងឆ្ពោះទៅស៊ីហ្គេម ២០២៣។
ថ្លែងក្នុងពិធីបើកការប្រកួតសប្ដាហ៍ទី១ វគ្គសន្សំពិន្ទុពូល A ឯកឧត្តម ឃឹម ប៊ុនសុង ប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទថាការប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមនេះគឺបង្ហាញពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា រួមទាំងជាការអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរផងដែរ។
ការប្រកួតនេះមានសុទ្ធតែកីឡាករឆ្នើមៗដូច្នេះពីមួយប្រកួតទៅមួយប្រកួតនឹងធ្វើឲ្យម្នាក់ៗមានសមត្ថភាពរីកចម្រើនឈានដល់កម្រិតខ្ពស់ និងរឹតតែមានបទពិសោធ បច្ចេកទេសបន្ថែមជាការត្រៀមខ្លួនប្រជែងមេដាយនៅស៊ីហ្គេម ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បញ្ជាក់ដែរថា ការប្រកួតសប្ដាហ៍ទី១ បានបញ្ជាប់ទៅហើយនៅពូល A វ៉ាន់ វឿន ឈ្នះពិន្ទុ សៀវ ង៉ុយ ទទួលបាន៣ពិន្ទុ ឈិត សេរីវណ្ណថង ឈ្នះសន្លប់លើ រិន ដេវីត ទឹក២ ទទួលបាន៣ពិន្ទុ។ ការប្រកួតជម្រុះឆ្ពោះទៅដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យ នេះធ្វើឡើងរៀងរាល់ល្ងាចថ្ងៃអាទិត្យនៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពិស៕