• 2022-09-15 03:52:57
  • ប្រដាល់

គូ​ដែរ​អ្នក​គាំទ្រ​គុន​ខ្មែរ​ចង់​ឃើញ​ឥលូវ​ប៉ះ​គ្នា​ហើយ​ថ្ងៃ​អាទិត្យ​នេះ​ វណ្ណថង​ រិន​ ដេវីត​

  • 2022-09-15 03:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ដែល​នឹង​ធ្វើ​ឲ្យ​កក្រើក​ប្រដាល់​គុន​ខ្មែរ​ និង​ជា​គូ​ដែល​អ្នក​តាមដាន​ប្រដាល់​ចង់​ឃើញ​បំផុត​សប្ដាហ៍​នេះ​ប៉ះ​គ្នា​ហើយ​ ឈិត​ សេរីវណ្ណថង​ និង​ រិន​ ដេវីត​ នៅ​ថ្ងៃ​បើក​ឆាក​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​ TV5​​ ទម្ងន់​ ៦០​គីឡូក្រាម។​

ដេវីត និង វណ្ណថង (ស្ដាំ)

ដូច​ទៅ​និង​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ដឹង​ស្រាប់​ហើយ​ពី​កេរ្តិ៍ឈ្មោះ​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​ ពោល​ក្បាច់​ស្នៀត​ ភាព​វៃ​ឆ្លាត​ សមិទ្ធផល​ ដែល​ឈ្នះ​កន្លង​មក​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ល្បីល្បាញ​រន្ទឺ​ក្នុង​ប្រដាល់​គុន​ខ្មែរ។​ ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចង់​ឃើញ​ការ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ណា​មួយ​ឥលូវ​បាន​ដូច​បំណង​ហើយ​ថ្ងៃ​អាទិត្យ​នេះ។​

សៀវ ង៉ុយ​ និង ឡុង ជិន (ស្តាំ)

កីឡាករ​ ឈិត​ សេរីវណ្ណថង​ បាន​លើក​ឡើង​ពី​សមត្ថភាព​ រិន​ ដេវីត​ ដែរ​ថា​ជា​អ្នក​ប្រដាល់​វ័យ​ក្មេង​ មាន​ភាព​វៃ​ឆ្លាត​ ក៏ជាកីឡាករ​វៃ​ក្បាច់​មួយ​រូប​ផង។​ ការ​ប៉ះ​ជា​មួយ​ រិន​ ដេវីត​ នេះ​ក៏​ជា​ឧបសគ្គ​សម្រាប់​ខ្លួន​ផង​ដែរ​ក្នុង​យុទ្ធនាការ​ដណ្ដើម​ខ្សែក្រវាត់​ TV5​ ។​ យ៉ាងណា​ខ្លួន​នឹង​ខំ​ប្រឹងប្រែង​ទាំង​ការ​ហ្វឹកហាត់​ និង​ពេល​ឡើង​ប្រកួត​ដើម្បី​ប្រជែង​៣ពិន្ទុ​ថ្ងៃ​បើក​ឆាក​ដំបូង​នេះ។​

ខ្សែក្រវាត់ TV5

រំលឹក​ដែរ​ថា​ កម្មវិធី​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​ លើ​របស់​សង្វៀន​ TV5​ ចាប់​ផ្ដើម​សប្ដាហ៍​ទី១​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ នេះ​ហើយ។​ ឈិត​ សេរីវណ្ណថង​ ប៉ះ​ រិន​ ដេវីត​ សៀវ ង៉ុយ​ ប៉ះ​ ឡុង​ ជិន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់