- 2022-09-13 06:47:18
- ប្រដាល់
TV5 លេងធំណាស់លើកនេះ! អ្នកឈ្នះខ្សែក្រវាត់បានរង្វាន់ផ្ទះវិឡាមួយនៅខេត្តសៀមរាប
- 2022-09-13 06:47:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TV5 លេងធំណាស់លើកនេះ! អ្នកឈ្នះខ្សែក្រវាត់បានរង្វាន់ផ្ទះវិឡាមួយនៅខេត្តសៀមរាប
ចន្លោះមិនឃើញ
ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រឹកមិញនេះបានប្រកាសចាប់ផ្ដើមប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមពីចុងសប្ដាហ៍នេះហើយ។ អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកឈ្នះខ្សែក្រវាត់ នឹងទទួលបានផ្ទះវិឡាមួយនៅខេត្តសៀមរាប។
សន្និសីទសារព័ត៌មានព្រឹកមិញនេះបានបញ្ជាក់ថា ខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមនេះគឺនឹងចំណាយពេល ១០សប្ដាហ៍ក្នុងការប្រកួតប្រជែងតាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ចំពោះបេក្ខភាពមាន ៨រូបចែកចេញជាពីរ គឺពូល A ពូលB។
កីឡាករទាំងពីរពូលតម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលរៀងៗខ្លួនបន្ទាប់មកអ្នកជាប់លេខ ១-២ បានឡើងទៅវគ្គខ្វែង (ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)។ ដោយលេខ១ ពូល A ប៉ះលេខ២ ពូល B ចំណែកលេខ២ ពូល A ប៉ះលេខ១ ពូល B អ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។
ចំពោះរង្វាន់សម្រាប់ជយលាភីវិញគឺ អ្នកឈ្នះលេខ១ បានខ្សែក្រវាត់១គ្រឿង បានផ្ទះវិឡាភ្លោះ អ្នកលេខ២ បានដីឡូដ៍ទំហំ 10x20 ចំណែក លេខ ៣-៤ ទទួលបានដីឡូដ៍ 5x20 ដូចគ្នា។ បន្ថែមពីនេះក៏មានជាការលើកទឺកចិត្តឲ្យទៅលេងហូបចុកស្នាក់នៅឯភូមិឋានសំណាង រយៈពេល ២ឆ្នាំផងដែរសម្រាប់កីឡាករជាបេក្ខភាព ៨រូបមិនគិតថ្លៃរ។
បញ្ជាក់ដែរថា បេក្ខភាពទាំង២ពូលរួមមាន ពូល A (ឈិត សេរីវណ្ណថង រិន ដេវីត សៀវ ង៉ុយ ឡុង ជិន) ពូល B (ឃីម បូរ៉ា ទូច ដេវីត សូត្រ វាសនា គង់ ហូវ)។ កម្មវិធីប្រកួតនឹងធ្វើឡើងរយៈពេល ១០សប្ដាហ៍ និងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី១៨ កញ្ញា ២០២២ នេះហើយនៅសង្វៀន TV ព្រែកកំពិស៕
វីដេអូសម្ភាសលោក ឡាយ សំណាង៖