• 2022-08-31 04:11:21
  • ប្រដាល់

ឡៅ ចិត្រា ថា​ខ្លួន​ត្រៀម​កែង​រួច​ហើយ​​ទទួល ​Daniel Yousefnezhag ​ល្ងាច​នេះ​

  • 2022-08-31 04:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ ថា​ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​រួចរាល់​ហើយ​ជា​ពិសេស​ស្នៀត​កែង​ និង​ស្នៀត​ទាត់​សម្រាប់​ទទួល​ភ្ញៀវ​ជនជាតិ​អ៊ីរ៉ង់​ Daniel Yousefnezhag ​ល្ងាច​នេះ​នៅ​ World Fight។​

ចិត្រា និងដៃគូ

ចិត្រា​ បាន​ឲ្យ​ដឹង​ក្រោយ​ពេល​ថ្លឹង​ទម្ងន់​ថា​ ចំពោះ​ការ​ត្រៀម​ខ្លួន​លើក​នេះ​គឺ​ហ្វឹកហាត់​បាន​ ២សប្ដាហ៍។​ ការ​ហ្វឹកហាត់​គឺ​ផ្ដោត​ខ្លាំង​លើ​ស្នៀត​កែង​ និង​ស្នៀត​ទាត់។​ សម្រាប់​ការ​ប្រកួត​លើក​នេះ​រូប​គេ​ថា​ត្រៀម​បាន​ល្អ​សម្រាប់​ការ​ប្រកួត​លើ​កម្មវិធី​ធំ​នេះ។​

ចំពោះ​កីឡាករ​ Daniel Yousefnezhag​ ដៃគូ​របស់​ ចិត្រា​ វិញ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លួន​ថា​ ការ​ប្រកួត​មួយ​នេះ​មាន​ក្ដី​សង្ឃឹម​ឈ្នះ​ ១០០%​ ពេញ​តែ​ម្ដង​ ដោយ​សំអាង​លើ​បទ​ពិសោធ​ហ្វឹកហាត់​គុន​ថៃ​ ជិត​ ១០​ឆ្នាំ​កន្លង​មក​ និង​បទ​ពិសោធ​ដែល​បាន​ប្រឡូក​លើ​សង្វៀន​ធំៗ​ជា​ច្រើន។​

រូបភាពផេកសហព័ន្ធ

រំលឹក​ដែរ​ថា​ កម្មវិធី​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ (World Fight) ​លើក​ទី៣​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ស្តាត​ចាស់​ ចាប់​ពី​ម៉ោង​ ៥ល្ងាច​តទៅ។​ ការ​ប្រកួត​ល្ងាច​នេះ​គឺ​មាន​៥គូ​ ទី១​ ឡៅ​ សៃណេត​ ប៉ះ​ ថៃហ្គ័រ​ ទម្ងន់​ ៥៣​ Kg​ ទី២​ បឺត​ សង្ឃឺម​ ប៉ះ​ GUNARAJA RUCHAL ទម្ងន់​ ៥៧​ Kg​ ទី៣​ រិន​ សារដ្ឋ​ ប៉ះ​ Saen Chor Rattakchai ​ទម្ងន់​ ៦៣,៥​ Kg ទី៤​ ឡៅ​ ចិត្រា​ ប៉ះ​ Daniel Yousefnezhag ទម្ងន់​ ៦៥​ Kg​ ទី៥​ សំណាង​ ប៉ះ​ លីន​ ស្រីម៉ៅ​ ទម្ងន់​ ៥៦​ Kg៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី