• 2022-08-29 03:01:29
  • ប្រដាល់

ឡៅ ចន្ទ្រា៖​ ប្រាប់​តិចនិក​ផ្ដួល​អ្នក​លេង​គុន​ថៃ​ឲ្យ​សន្លប់​យក​ប្រាក់​រង្វាន់​ ១លាន​រៀល​

  • 2022-08-29 03:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពីឆត្រយោង​ ៩១១​ ឡៅ​ ចន្ទ្រា​ ថា​តិចនិក​ផ្ដួល​កីឡាករ​ថៃ​ ភិត​ ប្រាក់ទុំ​ ម្សិលមិញ​នេះគឺ​វ៉ៃ​លក្ខណៈ​បន្លប់​ លើ​ខ្លះ​ ក្រោម​ខ្លះ​ ឲ្យ​ដៃគូ​ភ្លេច​ ឬ​ពិបាក​ក្នុង​ការ​ទប់ស្កាត់។​

ចន្ទ្រា និងកីឡាករថៃ

ចន្ទ្រា​ បាន​លើក​ឡើង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​ កីឡាករ​ថៃ​ ភិត ប្រាក់ទុំ​ ស្នៀត​ចាប់​របស់​គេ​គឺ​រឹង ​ប៉ុន្តែ​ការ​ចាក់​ជង្គង់​មិនទាន់​ជា​ល្អ​ណាស់​ណា​ទេ។​ ចំណុច​ដែល​រូប​គេ​ចាប់​ក្បាច់​ ឬ​អាច​ឈាន​ដល់​ការ​ផ្ដួល​ថៃ​ខាង​លើ​នេះ​គឺ​ការ​វ៉ៃ​បែប​បន្លប់​ មាន​វ៉ៃ​លើ​ មាន​វ៉ៃ​ក្រោម​ ធ្វើ​ឲ្យ​ដៃគូ​ភ្លេច​ក៏​ដូច​ជា​ពិបាក​ការពារ​ទើប​អាច​ឈាន​ដល់​សន្លប់​នេះ​បាន។​

ភិត ប្រាក់ទុំ ពេលឈឺជើង

សិស្ស​គុន​មក​ពី​ឆត្រយោង​ ៩១១​ រូប​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នេះ​គឺ​ខ្លួន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​មិន​មាន​លាក់លៀម​អ្វី​ទេ។​ ចំពោះ​ការ​ហ្វឹកហាត់​វិញ​ក៏​ត្រៀម​ខ្លួន​បាន​២សប្ដាហ៍​ផង​ដែរ។​ ចន្ទ្រា​ បញ្ជាក់​អំពី​ទម្ងន់​ផង​ដែរ​ថា​ ការ​វ៉ៃ​លើ​គីឡូ​ ៧៣​ នេះ​រៀង​ស្ពឹក​ៗ​បន្តិច​ហើយ​បើ​គីឡូ​ល្អ​ខ្ទង់​ ៦៥-៦៧។​

រំលឹក​ដែរ​ថា​ កីឡាករ​ ចន្ទ្រា​ ម្សិលមិញ​នេះ​បាន​យក​ឈ្នះ​កីឡាករ​ថៃ​ ភិត​ ប្រាក់ទុំ​ ដោយ​សុំ​បញ្ឈប់​ការ​ប្រកួត​នៅ​ទឹកទី៤​ នៅ​សង្វៀន​ PNN​ ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ ១លាន​រៀល​បន្ថែម​ពី​លើ​តម្លៃ​ខ្លួន៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់