• 2022-08-23 08:45:44
  • ប្រដាល់

សហព័ន្ធ​ប្រដាល់​សកល៖​ នឹង​រៀបចំ​ការ​ប្រកួត​ប្រដាល់​សកល​អាជីព​នៅ​ដើម​ខែ​តុលា​ខាង​មុខ​

  • 2022-08-23 08:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ហ្វេសបុក​សហព័ន្ធ​ប្រដាល់​មុន​នេះ ​សហព័ន្ធ​នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​អាជីព​ «ULTIMATE PRO BOXING 2022» នា​ដើម​ខែ​តុលា​ ឆ្នាំ​២០២២ ខាងមុខ។

រូបភាពសហព័ន្ធ

ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ និង​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​បាន​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ផង​ដែរ។ កម្មវិធី​ប្រកួត​នេះ​នឹង​រៀបចំ​រៀងរាល់​ ២សប្តាហ៍​ម្ដង​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​ក្រុមជម្រើសជាតិ​ប្រដាល់​សកល​ត្រៀម​ដណ្ដើម​មេដាយ​ជូន​ជាតិ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើកទី៣២ ឆ្នាំ ២០២៣ ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ៕​

រូបភាពសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់