• 2022-08-17 06:39:57
  • ប្រដាល់

ធន់​ ផានិត៖​ ទួន​ ប៉េ​ គាត់​ជា​កីឡាករ​ចាស់​វស្សា​ ប៉ុន្តែ​ល្អ​ហើយ​ស្វិត​

  • 2022-08-17 06:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ក្លឹប​ក្រសួង​ការពារជាតិ​ ធន់​ ផានិត​ ថា​កីឡាករ​ថៃ​ ទួន​ ប៉េ​ ជា​ជើង​ខ្លាំង​ចាស់​វស្សា​ និង​ស្វិត​ទៀត​ផង​ទោះ​ធ្លាប់​ឈ្នះ​១ដង​យ៉ាងណាក្ដី​ក៏មិន​ដាក់​ក្ដី​សង្ឃឹម​ឈ្នះខ្ពស់​ណាស់​ដែរ​ជំនួប​លើក​ទី២​នេះ។​

កីឡាករ ធន់ ផានិត

ធន់​ ផានិត​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប៉ះ​គ្នា​ជា​មួយ​ ទួន​ ប៉េ​ លើក​ទី២​ ជំនួប​វិលជុំ​សន្សំ​ពិន្ទុ​នេះ​គឺ​ដាក់​ក្ដី​សង្ឃឹម​ត្រឹម​ ៥០%​ យ៉ាងណា​នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព។​ បើ​និយាយ​ពី​សមត្ថភាព​អ្នក​លេង​គុន​ថៃ​ខាង​លើ​នេះ​គឺ​ល្អ​ និង​ស្វិត​បើ​ទោះ​ជា​វ័យ​ចាស់​បន្តិច​ក្ដី។​

កីឡាករ ទួន​ ប៉េ

រំលឹក​ដែរ​ថា​ កីឡាករ​ ធន់​ ផានិត​ ឈ្នះ​ពិន្ទុ​១ដង​លើ​ ទួន ប៉េ​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កន្លង​ទៅ​នៅ​សង្វៀនបាយ័ន។​ យ៉ាងណា​ការ​ប៉ះ​គ្នា​ជា​ថ្មី​នេះ​ក្នុង​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​ ៦០​គីឡូក្រាម។​ អ្នក​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​នៅ​បាយ័ន​ស្ទឹង​មានជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់