• 2022-08-05 03:39:42
  • ប្រដាល់

ធន់ ផានិត៖​ ៣ពិន្ទុ​គឺ​សំខាន់​សម្រាប់​រូប​គេ​ក្នុង​ការ​ប្រកួត​ខ្សែក្រវាត់​

  • 2022-08-05 03:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងខ្លាំង​វ័យ​ក្មេង​ ធន់​ ផានិត​ ថា​ ៣ពិន្ទុ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​គឺ​មាន​សារសំខាន់​ណាស់​ ព្រោះ​ជា​ក្ដី​សង្ឃឹម​ដើម្បី​ឆ្ពោះ​ទៅ​ប្រជែង​បាន​ឡើង​ទៅ​វគ្គ​ខ្វែង​នៅ​ពេល​ខាង​មុខ។​

ធន់ ផានិត (ក្រហម)

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​បើក​ឆាក​ទី១​ រូប​គេ​ចាញ់​ដៃគូ​បាន​ត្រឹម​១​ ពិន្ទុ​ប៉ុណ្ណោះ​ ដូច្នេះ​ការ​ប្រកួត​សប្ដាហ៍​ទី២​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៣១​ កក្កដា​ កន្លង​ទៅ​នេះ​គឺ​មាន​សារសំខាន់​ណាស់​បើ​ភ្លាត់​ចាញ់​ទៀត​គឺ​ពិបាក​ហើយ។​

ផានិត​ មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​ទទួល​បាន​ ៣ពិន្ទុ​នេះ​ ព្រោះ​វា​ធ្វើ​ឲ្យ​រូប​គេ​មាន​ពិន្ទុ​ប្រហាក់ប្រហែល​បេក្ខភាព​ខ្មែរ​ដទៃ​ទៀត​ដើម្បី​បន្ត​ប្រជែង​គ្នា​ឡើង​ទៅ​វគ្គ​ខ្វែង។​ សម្រាប់​ការ​ប្រកួត​ប៉ះ​ជា​មួយ​ ផេតម៉េតម៉ៃ​ នេះ​យល់​ឃើញ​ថា​ខ្លួន​ធ្វើ​បាន​ល្អ​ ការ​វ៉ៃ​បាន​ល្អគ្រប់​ទឹក​ ចំពោះ​ការបិទ​ការពារ​ក៏​ល្អ​ដែរ។​

កីឡាករ ធន់ ផានិត

រំលឹក​ដែរ​ថា​ កីឡាករ​ ធន់​ ផានិត​ បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ ផេតម៉េតមៃ​ កាល​ពី​ថ្ងៃ​ទី៣១​ ខែ​កក្កដា​ ឆ្នាំ​២០២២​ នៅ​សង្វៀន​បាយ័ន។​ បច្ចុប្បន្ន​ ផានិត​ មាន​៤ពិន្ទុ​ គឺ​ឈ្នះ​១​ និង​ចាញ់១៕

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់