/62ec7cc07563a_1659665580_medium.jpg)
- 2022-08-05 02:16:26
- ប្រដាល់
ទំពាំងល្អ! គោរមៈ ច័ន្ទរាជ្យ ជឿថា៣ឆ្នាំទៀតគេនឹងអាចក្ដាប់យកជា Top 1 នៅកម្ពុជា
- 2022-08-05 02:16:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំពាំងល្អ! គោរមៈ ច័ន្ទរាជ្យ ជឿថា៣ឆ្នាំទៀតគេនឹងអាចក្ដាប់យកជា Top 1 នៅកម្ពុជា
ចន្លោះមិនឃើញ
កូនសិស្សរបស់លោក ហ៊ុន ចាន់រាជ្យ ដែលទើបមានវ័យត្រឹម១៥ឆ្នាំ គោរមៈ ច័ន្ទរាជ្យ មានជំនឿចិត្តថា រូបគេនឹងអាចក្ដាប់យកជាកំពូលអ្នកប្រដាល់ល្បីឈ្មោះម្នាក់ក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៣ឆ្នាំទៀត។ ការលើកឡើងនេះក្រោយគេផ្ដួលយុវជនឆ្នើម ទេព ឬទ្ធិទេវតា ក្នុងទឹកទី៣ នៅសង្វៀន TVK Fighter កាលពីម្សិលមិញនេះ។
កីឡាករដែលធ្លាប់ឡើងសង្វៀន៣៤ដងរូបនេះបានរៀបរាប់មកកាន់ Sabay ថា គេហាត់កាលអំឡុងឆ្នាំ២០១៥ ដោយពេលនោះស្ថិតក្នុងវ័យ១១ឆ្នាំហើយ ឡើងវ៉ៃលើកដំបូងនៅវ័យ១២ឆ្នាំ បើគិតមកដល់ពេលនេះអាចថាមានបទពិសោធក្រាស់ក្រែលគួរសម។ យ៉ាងណាគេមានជំនឿចិត្តលើខ្លួនឯងយ៉ាងមុតមាំថា ក្នុងរយៈពេលខាងមុខនឹងអាចក្លាយជាកីឡាករកម្រិតកំពូលម្នាក់នៅកម្ពុជា ជាមួយការប្ដេជ្ញាចិត្តហ្វឹកហាត់រាល់ថ្ងៃរបស់ខ្លួន។
យុវជនដដែលបាននិយាយថា «មិនដល់៥ឆ្នាំទៀតទេបង គឺយ៉ាងច្រើនត្រឹម៣ឆ្នាំទៀត ខ្ញុំនឹងយកជាកីឡាករកម្រិតកំពូលនៅកម្ពុជាឲ្យបាន»។ បើនិយាយពីការប្រកួតទល់ ទេព ឬទ្ធិទេវតា វិញ យុវជនវាយទម្ងន់៤៨គីឡូក្រាមរូបនេះបានរៀបរាប់ថា គេក៏មិនសង្ឃឹមក្នុងការអាចផ្ដួលដៃគូឲ្យសន្លប់ទេ ព្រោះអី ទេព ឬទ្ធិទេវតា ជាកីឡាករម្នាក់ល្អគ្រាន់បើ តែនេះអាចមកពីដៃគូរូបនេះមានការភ្លាត់ស្នៀតក៏អាចថាបាន។
យ៉ាងណាក្នុងការប្រកួតស្ទើរតែបញ្ចប់៣ទឹកពេញទៅហើយ គោរមៈ បានហក់ទៅវាយមួយជង្គង់ហោះ បណ្ដាលឲ្យ ទេព ឬទ្ធិទេវតា សន្លប់មិនអាចក្រោករួច ដែលធ្វើឲ្យគេឈ្នះដោយផ្ដួលដៃគូសន្លប់នៅចុងទឹកទី៣៕
ទស្សនាការប្រកួតរបស់អ្នកទាំងពីរនៅសង្វៀន TVK Fighter ម្សិលមិញ៖